កាលពីវេលាម៉ោង7 ល្ងាច ថ្ងៃទី 19 ធ្នូរ ឆ្នាំ 2021 មុននេះ MV ផ្លូវការដែលមានទម្រង់បែបវប្បធម៌ជាតិរបស់តារាចម្រៀងលោក Eno ត្រូវបាន page និង YouTube របស់ផលិតកម្ម Sunday បានបង្ហោះជាផ្លូវការហើយ។ បទចម្រផងដែលមានចំណងជើងថា « ការពារ » របស់លោកនេះទទួលបានការគាំទ្រតែម្ដងទាំងក្នុងចង្កោមយុវវ័យ និង ចង្កោមអ្នកលេងបណ្ដាញសង្គម។
មិនដល់ប៉ុន្មាននាទីផងសន្ទុះនៃការចែកចាយគឺមានកម្រិតគួរឱ្យចាប់អារម្មណ៍ ខណៈដែលនៅលើបណ្ដាញ TikTok ក៏មានការដាក់បង្ហោះនូវឈុតឆាកខ្លះៗផងដែរ អមដោយការកោតសរសើរមិនដាច់ពីមាត់។ នេះក៏ជាស្នាដៃដែលបានលាយចម្រុះនូវទម្រង់វប្បធម៌លើកដំបូងដែលតារាចម្រៀងលោក Eno បានចំណាយទុនផលិតផ្ទាល់ខ្លួនរហូតដល់ជិត2 ម៉ឺនដុល្លារ ដោយសារតែលោកចង់បន្សល់នូវស្នាដៃមួយទុកដល់កូនខ្មែរ និងទុកជាគម្រូក្នុងវិស័យចម្រៀង ដែលលោក Eno អះអាងថាចំណាយធនធានផ្ទាល់ខ្លួនធ្វើ ទាន់ឱកាសដែលលោកមានលទ្ធភាពចំណាយគ្រប់គ្រាន់។ស្នាដៃមួយនេះបានរុញឱ្យតារាចម្រៀង Sunday រូបនេះ ទទួលបានការសរសើរ តាំងពីដំណាក់កាលដែលលោកទើបតែចេញផលិត មិនទាន់ចេញជា MV មកម្លេះ។ នេះក៏ជាស្នាដៃមួយដែលកំពុងតែត្រូវបានមហាជនឱ្យតម្លៃ ព្រោះបានបង្កប់នូវទម្រងើវប្បធម៌ដ៏សម្បូរបែបគួរឱ្យសរសើរនោះផងដែរ។