ភ្នំពេញ:ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១បានចេញនូវសេចក្ដីជូនដំណឹងស្តីពីករ ណីវិជ្ជមានវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង(Omic ron)ចំនួន០១នាក់ជាករណីដំបូងកើតលើស្ដ្រីខ្មែរធ្វើដំណើរមកពីប្រទេសហ្គាណាដែលលទ្ធផលវិភា គបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខា ភិបានបញ្ជាក់ថាករណីវិជ្ជមានវីរុសកូវីដ១៩ «អូមីក្រុង»ត្រូវបានរកឃើញស្ត្រីជនជាតិខ្មែរអាយុ២៣ ឆ្នាំមានស្រុកកំណើតនៅឃុំតាបុកក្រុងបាវិតខេត្ត ស្វាយរៀង។ស្រ្តីរូបនេះមានផ្ទៃពោះចំនួន១៥សប្តា ហ៍រួចបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រ ទេសហ្គាណា(អាហ្វ្រិកខាងលិច)ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះ ទីក្រុងបាងកកនៃប្រទេសថៃ(ដោយ នៅរងចាំជើងហោះ ហើរចំនួន១៤ម៉ោងទើបបន្តដំណើរមកដល់ប្រទេ សកម្ពុជានៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១។
សេចក្តីប្រកាសដដែលបានបន្តថានៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រុមការងារបា នធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ឃើញមា នវិជ្ជមានវីរុសកូវីដ-១៩ហើយក៏បានបញ្ជូនវត្ថុសំ ណាកទៅកាន់ វិទ្យា ស្ថាន ប៉ាស្ទ័រកម្ពុជាដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក្នុងរាជ ធានី ភ្នំពេញ៕