ភ្នំពេញ ៖នារី២នាក់ជិះម៉ូតូឌុបគ្នាត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចតែសំណាងល្អត្រូវបានបុរសម្នាក់បេីកកង់បីឥណ្ឌាបុកបណ្តាលឱ្យដួលម៉ូតូរួចបន្តរត់គេចខ្លួនត្រូវយុវជនម្នាក់ដេញយកទូរស័ព្ទបានមកវិញ។ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូពី ស៊េរីឆ្នាំ២០២១ ភ្នំពេញ1JB 3637ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ឡេីងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជេីង ខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1BV 4364 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡេីងលេីស្ពានអាកាសហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច ហេីយបានព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះស្រាប់តែបុរសម្នាក់បេីកកង់បីឥណ្ឌាមកពីក្រោយនារីរងគ្រោះឃេីញដូចនេះក៏បេីកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួល តែម្តង។
ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនទៀតដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដេីមទៀត ហេីយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយភ្លាមនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃេីញក៏ជិះម៉ូតូដេញតាមក្រោយទៀតរហូតទៅដល់ក្រោមស្ពានទេីបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលេីយុវជនដឹកអនឡាញហេីយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។ក្រោយកេីតហេតុយុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ ហេីយត្រូវបានសមត្ថកិច្ចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលេីយកមកដាក់ទោសតាមច្បាប់៕