• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, June 7, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ់ា ឡេង ណាវ៉ាត្រា ……………………….

by Pich News
06/12/2021
in ព័ត៌មានជាតិ, សិល្បៈកំសាន្ត
0
ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ់ា ឡេង ណាវ៉ាត្រា ……………………….
51
SHARES
244
VIEWS
Share on FacebookShare on Twitter

ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតាបិតាចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹក ដើម្បីអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បៈករជាច្រើនរូបបានចូលរួម។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។បន្ថែមលើនេះ វត្តមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តចូលរួមផងដែរ ដូចជា អភិបាលខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ រួមនឹងអភិបាលខេត្តមួយចំនួនទៀត។ ជាមួយគ្នានេះ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏រំលេចវត្តមាននៅក្នុងមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា៖ “ឈើកាច់បាភ្នំអនុស្សាវរីយដ៏កំសត់ភូមិកំណើតដ៏ជូចត់អ្នកម្ដាយបានលាចាកលោកទៅមិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេប្អូនស្រីពៅដែលជាថ្លើមប្រមាត់របស់អ្នកម៉ែបានរៀបការហើយកូនចង់អោយម៉ែសប្បាយចិត្តចង់អោយម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏សំសត់របស់យើងណាម៉ែ”។

ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេស រៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៍សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួននាក់ទៀត ក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តម គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល៕

Previous Post

ស្ត្រីម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដើរតាមផ្លូវដួលដាច់ផ្ងារគាំងបេះដូង…

Next Post

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី​ ហ្គោលដេន ផាក

Related Posts

ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
សិល្បៈកំសាន្ត

ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត

08/04/2025
211
ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
សិល្បៈកំសាន្ត

សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា

05/04/2025
203
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
Next Post
ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី​ ហ្គោលដេន ផាក

ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី​ ហ្គោលដេន ផាក

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.