ភ្នំពេញ ៖ ស្ត្រីម្នាក់គាំងបេះដូងស្លាប់ ខណៈដែលកំពុងតែដើរតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើររួមនិងសមត្ថកិច្ចខណ្ឌមានជ័យ និងខណ្ឌសែនសុខ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកព្រលឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ ដើររើសអេតចាយតាមដងផ្លូវ លុះដល់ចំណុចកើតហេតុ ក៏បានដួលដាច់ផ្ងារស្លា.ប់បង្កឲ្យមានការភ្ញាក់ផ្អើល ទើបអ្នកលក់បន្លែនៅក្បែរនោះ បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលសមត្ថកិច្ច បានទទួលព័ត៌មានថា មានមនុស្សស្លា.ប់រួចមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះទៅហ៊ុព័ទ្ធ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចុះមកសហការជាមួយកម្លាំការិយាល័យបច្ចេកទេសកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសព នៅកន្លែងកើតហេតុ ។
ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះ គាំងបេះដូង បណ្តាលឲ្យដា.ច់ខ្យល់ស្លា.ប់ដោយប្រើប្រាស់គ្រឿងញៀនលើសកម្រិត។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕