ពិតណាស់ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានឱកាសឡើងដល់វគ្គ១០ប្រទេសចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួត Miss Grand International 2021 មុននេះ បានអាស្រ័យ ដោយទឹកចិត្តពលរដ្ឋកម្ពុជា ជួយអោយនាងបន្តបាន តាមរយៈបោះឆ្នោត។ នាងបានក្លាយជា ម្ចាស់ពានកញ្ញា ឯកប្រជាប្រិយភាព លំដាប់ពិភពលោកហើយ បានចូលដល់វគ្គប្រកួត បន្តដោយស្វ័យប្រវត្តិធ្វើអោយ ប្រជាជនកម្ពុជា ទាំងមូលមានការរំភើបចិត្តហើយមោទនភាពបំផុតដែលខ្មែរ មានមុខមាត់លើឆាកអន្តរជាតិដ៍មានអត្ថន័យ។
យោងទៅលលផេក របស់Miss Grand Cambodia បានបង្ហោះសារជាផ្លូវការថា «ដំណើរម៉ឺនយោជន៍ ផ្តើមចេញពីជំហ៊ានមួយផ្តើមVote ពីកម្លាំងមួយ ផ្តើមជួយរហូតរាប់លានVote តំណាងឲ្យក្រុមការងារកញ្ញាឯកដ៏អស្ចារ្យនេះកម្ពុជាយើងខ្ញុំពិតជាមានកិត្តិយសនិងមោទនភាពបំផុត ចំពោះបងស្រីអូនសម្រស់ធម្មជាតិនិងក្រុមគ្រួសារ បានចូលរួមចំណែកជាទឹកប្រាក់ 2,000.00$ និង យើងទទួលបានពីបេះដូងប្រជាជនកម្ពុជារួមទាំងប្រជាជនក្រៅប្រទេសបានចំនួន 3,310.00$ ក្នុងការរួមចំណែក Vote ដល់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២១របស់យើង Miss Grand Cambodia 🇰🇭 2021 .»។ តាមរយៈ រឿងរ៉ាវដែលផ្ទុះការទាក់ទាញ អំពីវិស័យបវរកញ្ញា នេះ បានយល់ថា ខ្មែរបង្ហាញអោយឃើញពីភាពសាមគ្គីគ្នា ។ ដូចនេះគ្មានអ្វីក្រៅពីពាក្យសាមគ្គី រួបរួមគ្នា យើងអាចយកឈ្នះអ្វីៗបាន សូមបួងសួងអោយកម្កាំងដ៍ល្អនេះដក់ជាប់បេះដូង ប្រជាជនកម្ពុជាតរហូតទៅ។
តំណាងប្រទេសកម្ពុជាយើង បានយកឈ្នះការប្រកួតហើយនដោយ បានឈានចូល១០ប្រទេសចុងក្រោយ ជារឿងកម្រធ្វើបាន និងជាការស្រមៃយូរមកហើយ។ ពេលនេះ យើងបានក្លាយជាការពិត ទោះមិនបានជា ម្ចាស់មកុដMiss Grand International 2021 តែយើងសាងកិត្តិយសជូនជាតិណាស់។ សូមអរគុណដល់ ប្រជាជន កម្ពុជា ដែលគាំទ្រ ជួយជាកម្លាំងចិត្ត ដល់បវរកញ្ញាយើង អោយដើរទៅមុខ។ ពិសេស កញ្ញា ប៉ូគីមថេង សុតធីតា ដែលខិតខំយកឈ្នះ ដោយមិនខ្លាចនឿយហត់ ខំស្វែងយល់ការងារ។ នេះជាមោទនភាពជាតិទាំងអស់គ្នា ដែលយើងអាចធ្វើអោយគេស្គាល់ហើយជាឆ្នាំបើកទំព័រ ប្រវត្តិសាស្ត្រថ្មីរបស់ ប្រទេសកម្ពុជា ប្រកបដោយវប្បធម៌អរិយធម៌។