ភ្នំពេញ ៖ យុវជនចំនួន០៩នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឃា.ត់ខ្លួន ទាក់ទងនឹងករណីហិ.ង្សាដោយចេ.តនាមានស្ថានទ.ម្ងន់ទោស ដោយប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ នៅចំណុច ផ្លូវលេខ៩៣ ក្រុមទី១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី។បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើក្រុមជនសង្ស័យប្រដា.ប់ដោយកាំបិតបុ័ងតោ ដាវ និងច្រវ៉ាក់ បាននាំគ្នាដេញវាយ និងប្រើកាំបិតបុ័ងតោកាប់ជនរងគ្រៅះបណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលនិងខ្នងរួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ក្រោយពីទទួលបានសភាពការណ៍ខាងលើភ្លាម លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប.ញ្ជាកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះប្រតិ.បត្តិការត្រួតពិនិត្យកន្លែងកើតហេតុ និងស្រា.វជ្រា.វរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ និងដកហូតវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោចំនួន ០២ដាវ ០១ដើ.មច្រវ៉ាក់ ០១ខ្សែ និងម៉ូតូជិះធ្វើសកម្មភាព ០៣គ្រឿង នៅវេលាម៉ោង០២:០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ជួលលេខ៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ចំពោះមុខជនសង្ស័យទាំង ០៩នាក់ និងវត្ថុតាងដ.កហូតត្រូវបានឃា.ត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួររកប.ក្ខពួកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមផ្តាំផ្ញើរចំពោះ ប្អូនៗយុវជន សិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការទូន្មានរបស់ឳពុកម្តាយ និងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម ត្រូវចៀសវាងដាច់ខាតការប្រព្រឹត្តអំពើលួចឆក់ ប្លន់បទល្មើសផ្សេងៗ និងការបង្កអុកឡុកក្នុងសង្គម។