នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅនឹងអាវរបស់នារីម្នាក់ដែលលក់នំ ក្រែប តាមបណ្តោយផ្លូវមួយដែលមានឈ្មោះថា «Jed Yod-Chiang Kiang» ស្ថិតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលការស្លៀកនោះគឺមានការចេញសាច់ជ្រុល តែបែរជាមានមានការស្លៀកតៗគ្នាយ៉ាងច្រើនទៀតផង ក្នុងនោះក៏មាននៅខ្មែរយើងផងដែរ។តាមយើងតាមការផ្សាយរបស់ Pattaya Mail នាង បញ្ជាក់ថាការស្លៀកពាក់នេះគឺជាចំណង់ចំណូលចិត្តរបស់នាងប៉ុណ្ណោះ ដោយគ្មានប៉ងលក់អ្វីផ្សេងក្រៅពីនំក្រែបនេះឡើយ ទោះជាយ៉ាងនេះក្ដីក៏ទទួលបានការរិះ.គន់យ៉ាងច្រើនផងដែរ។ក្រោយពីមានការរិះ.គន់ពីសំណាក់មហាជន ក៏មានការចុះទៅព្រ.មានពីមន្ត្រីប៉ូ.លិ.ស.ប្រចាំតំបន់ផងដែរ ដោយតម្រូវឲ្យនាងស្លៀកពាក់ត្រឹមត្រូវវិញ ហើយត្រូវរក្សាគម្លាតសុវ.ត្ថិភាពពីភ្ញៀវផងដែរ។យ៉ាងណាចំពោះសមីខ្លួនដែលជានិស្សិតពេទ្យវ័យ២៣ឆ្នាំរូបនេះ ក៏បានសុំទោ.សផងដែរ តែលើកឡើងថា ដោយសារតែត្រូវការរកលុយដើម្បីជីវភាពផ្ទាល់ខ្លួន ហើយការដែលធ្វើបែបនេះគឺមាន អតិថិជនមកច្រើន ដោយអ្នកខ្លះបានថតរូប ប ង្ហោះតាមអនឡាញ ដែលធ្វើឲ្យហាងខ្ញុំកាន់តែល្បី ធម្មតាលក់បានតែ៣០ប្រអប់ទេក្នុងមួយថ្ងៃ
តែក្រោយពីខ្ចីអាវខើចពីមិត្តភក្តិនេះមកពាក់ គឺទទួលបានការលក់កើនឡើងគុណជាបួនឯណោះ យ៉ាងណាក្រោយពីបានអប់រំនៅប៉ុស្តិ៍ មន្ត្រីសមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់ នាងបន្ថែមទៀត ប្រសិនបើនៅតែបន្តសកម្មភាពមិនសមរម្យនៅទីសាធារណៈបែបនេះទៀត គឺអាចប្រឈមនឹងការពិ.ន័.យប្រមាណ៥០០០បាត ស្មើនឹងជិត១៥០ដុល្លារ៕ទាក់ទងនឹងរឿងនៅខ្មែរយើងស្លៀកបែបនេះ ក៏មានលោក សុន សុភីលើកឡើងផងដែរថា ៖ ដើម្បីតែប្រយោជន៍ខ្លួនមិនខ្វល់អំពីផលប៉ះ.ពាល់ដល់សង្គមជាតិ ! តាមការសំណូមពររបស់ប្អូនៗស្រីជាច្រើននាក់បានផ្ញើសារមកខ្ញុំសុំឲ្យខ្ញុំជួយនិយាយផង មើលទៅលើសហើយ !សុំកុំយកសេរីភាពរបស់ខ្លួនមកប្រើប្រាស់ប៉ះ.ពា.ល់ដល់សង្គម និងតម្លៃស្ត្រីខ្មែរនៅលើសង្គមសារធារណៈបែបនេះឲ្យសោះ វាមិនត្រឹមត្រូវទេ ។ បើមានរបស់ល្អហើយហេតុអ្វីមិនរក្សាទុកឲ្យមនុស្សជាទីស្រលាញ់មើលទៅ ចាំបាច់មកលាតត្រដាងឲ្យមនុស្សទូទាំងប្រទេសមើលធ្វើអ្វីដែរ ?
សូមផ្ញើទៅម្ចាស់រូបផង គួរតែទុកកេរខ្មា.សដល់ស្ត្រីដទៃផង ! បើធ្វើបែបនេះហាក់បីដូចជាលើសហើយ ការសាបព្រោះនូវគំ.រូអា.ក្រក់ ដល់សង្គមជាតិ និង ក្មេងៗជំនាន់ក្រោយ ក៏ដូចជាការប៉ះ.ពា.ល់ដល់ តម្លៃនៃ សិលធម៌ អរិយធម៌ វប្បធម៌ និងតម្លៃជាស្ត្រីខ្មែរ ត្រូវបានលាតត្រដាងដោយសារបុគ្គលម្នាក់ធ្វើឲ្យប៉ះ.ពា.ល់ដល់ស្ត្រីដទៃខ្លាំងណាស់ ។ម្នាក់ៗខំស្លៀកពាក់បិ.ទបាំ.ង រាងកាយកេរខ្មា.ស មិនឲ្យអ្នកដទៃឃើញ តែបែរជាប្អូនស្រីម្នាក់នេះយកកេ.រខ្មា.សមកបង្ហាញជាសារធារណៈទៅវិញ ? ការបង្ហាញភាពទាក់ទាញនេះក៏អាចបង្កឲ្យមានការចាប់រំ….លោ….ភស…ម្លា…ប់ផងដែរ ។ អាជ្ញាធរដែលពាក់ពន្ធ័ជួយមើលៗផងទាន !