ភ្នំពេញ ៖ ក្មេងប្រុសកម្មករសំណង់ម្នាក់ទេីបតែមកធ្វេីការបាន៣ថ្ងៃស្រាប់រាយខ្សែភ្លេីងតដាក់អំពូលមិនប្រយ័ត្នក៏ត្រូវឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះរតនាភេទប្រុសអាយុ១៤ឆ្នាំមុខរបរកម្មករសំណង់។មានស្រុកកំណើតនៅខេត្តតាកែវ បច្ចប្បន្នស្នាក់នៅទីតាំងខាងលើ។តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទេីបតែមកធ្វេីការជាមួយបងប្រុសរយះពេល៣ថ្ងៃប៉ុណ្ណោះ ហេីយកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានជនសង្ស័យលួចទូរស័ព្ទអស់មួយគ្រឿងខណៈកំពុងដេកលង់លក់។ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរចូលទៅក្នុងរោងដើម្បីដោះអំពូលមកដាក់បំភ្លឺនៅខាងក្រៅវិញស្រាប់តែឆក់ខ្សែភ្លើងដួលធ្លាក់នៅក្នុងទឹកពេលនោះរូបគាត់ក៏បានរត់ទៅដោះព្រីភ្លើងចេញរួចក៏រត់មកជួយជនរងគ្រោះយកទៅកប់ដីខ្សាច់ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។ តាមការពិនិត្យនឹងកោសល្យវិច្ឆយ័របស់សមត្ថកិច្ចជំនាញបានអោយដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕