បន្ទាប់ពីសម្តេចតេជោ ចាប់អារម្មណ៍ចៅស្រី ស្រក់ទឹកភ្នែកតែមិនយំ ឃើញថាក្លាយជាការតាមដានមួយ រហូតធ្វើជាបទចម្រៀង តាមការស្នើរបស់សម្តេច។ នៅទីបំផុត អ្នកនាង ពេជ្ជតា បានប្រើប្រាជ្ញា ដែលបុិនប្រសព្វលើ ការនិពន្ឋ បានសុខចិត្ត ចំណាយពេល តាក់តែង ហើយប្រិយមិត្តយល់ថា ស្នាដៃអ្នកនាង សាងឡើង ពិតជាមានអត្ថន័យ ទទួលយកបាន យោងលើបទពិសោធន៍ដែល មានស្រាប់។តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបបញ្ចេញស្នាដៃផ្ទាល់ខ្លួនក្នុងការនិពន្ធនិងច្រៀងនូវបទ ស្រក់ទឹកភ្នែកតែមិនយំ ដើម្បីជូនប្រមុខដឹកនាំ។ តាមការបង្ហោះសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញថា បទ ” ស្រក់ទឹកភ្នែក តែមិនយំ ” គឺជាចំណងជេីងបទចម្រៀងដែលប្រសូត្រចេញពីអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំដឹងថា គ្រាន់តែចំណងជេីងមួយបទនេះ មានបទចម្រៀងជាច្រេីនបានផុសឡេីង ក្រោមស្នាដៃអ្នកនិពន្ធដែលសុទ្ធសឹងជាគ្រូ ជារៀមច្បង និងជាកវីល្បីឈ្មោះជាច្រេីនរូប ប្រកបដោយកំណាព្យកាព្យឃ្លោង ផ្សេងៗគ្នា និងមានរស់ជាតិប្លែកទៅតាម ទេពកោសល្យ គំនិតអារម្មណ៍រៀងៗខ្លួន និងមានតារាចម្រៀងស្រីប្រុសជាច្រេីន បញ្ចេញសមត្ថភាពបកស្រាយបានយ៉ាងពិរោះៗ ម្យ៉ាងៗម្នាក់ គ្រាន់តែចំណងជេីងតែមួយ ប៉ុណ្ណោះ ។
នាងថា ពេលនេះនាងខ្ញុំបាន និពន្ធ ទំនុកច្រៀងបទនេះដោយខ្លួនឯង និងបានច្រៀងថតរួចរាល់ហេីយ ដែរ ។ រាងយូរជាងគេបន្តិចហេីយព្រោះនាងខ្ញុំមិនមានជំនាញក្នុងការសរសេរទំនុកច្រៀងទេ ណាមួយខ្ញុំទេីបតែឃេីញព័ត៌មាន យប់ ហេីយនិងបានក្រោកមកចងក្រងជាបទចម្រៀងពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៥ព្រឹក ទេីបបញ្ចប់ ។
នាងខ្ញុំសង្ឃឹមថា ស្នាដៃនិពន្ធទំនុកច្រៀងរបស់នាងខ្ញុំ មិនខុសឆ្ងាយពីគោលបំណង ហេីយសម្លេងច្រៀងប្រហែលជា់ពិរោះអាចទទួលយកបាន ។ នាងខ្ញុំសូមលំឱនកាយគោរពជូនបទចម្រៀងនេះដល់សម្តេចពុកជាមហាបុរសរដ្ឋ និងសម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមមាតានៃកូនចៅខេមរាគ្រប់រូប ខុសត្រូវ ឬខ្វះខាតយ៉ាងណា សូមសម្តេចពុកម៉ែមេត្តាអភ័យដល់កូនស្រីដោយក្តីសន្តោសផង តែកូនបានខំប្រឹងអស់ពីសមត្ថភាពហេីយ និងជាពិសេស គឺដោយ ក្តីស្រលាញ់ គោរព ដឹងគុណដ៏ខ្ពង់ខ្ពស់ អស់ពីបេះដូង នាងខ្ញុំក៏សូមផ្ញេីបទចម្រៀងនេះនៅក្នុងដួងចិត្តបងប្អូន ពុកម៉ែ ពូមីង និងហ្វ៊ែនៗផងដែរ នាងខ្ញុំនឹងបង្ហោះជូនឆាប់ៗនេះ សូមអរគុណ ។ជាការកត់សម្គាល់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារអមជាមួយនឹងរូបភាពចៅស្រីទី២១ថាម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។
ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ?បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង៕