ភ្នំពេញ:ដោយមានការអំពាវនាវនិងគំណិតផ្តួចផ្តើមពីសំណាក់លោក សាយ ពិសិទ្ធ ដែលជានាយករងវិទ្យាល័យកំពង់ស្ពឺលោកឧកញ៉ា សម្បត្តិ បានឧបត្ថ ម្ភថវិកាចំនួន២៥០ដុល្លារដើម្បីចូលរួមកែលម្អរបរិស្ថានមុខអគារសិក្សារបស់សាលា។លោកឧកញ៉ាចិត្តធម៌ សម្បត្តិ បានថ្លែងឲ្យដឹងបែប នេះថា ខ្ញុំបាទជាអតីតសិស្សវិទ្យាល័យកំពង់ស្ពឺ(២ ០០-២០០៣)ស្របតាមការអំពាវនាវលោកគ្រូនា យករង SayPiseth ផ្តួចផ្តើមរៀបឥដ្ឋកន្សែងនិងកែលម្អរបរិស្ថានមុខអគារសិក្សានៅក្នុងវិទ្យាល័យកំពង់ស្ពឺ។ខ្ញុំបាទសូមចូលរួមថវិកា២៥០ដុល្លារដើ ម្បីចូលរួមចំណែកនិងបានជាកុសលផលបុណ្យមួយក្នុងនាមជាអតីតសិស្សដែលបានមកបំពេញ វិជ្ជារយ:ពេល៣ឆ្នាំនៅក្នុងវិទ្យាល័យកំពង់ស្ពឺនេះ ។
លោកឧកញ៉ា សម្បត្តិ បាននិយាយទៀតថាសូមគោរពជូនពរលោកគ្រូអ្នកគ្រូទាំងចាស់ទាំងថ្មីទទួ លបានសុខភាពល្អជៀសផុតជំងឺទាំងពួងនិងប្អូនៗដែលកំពុងសិក្សានៅក្នុងវិទ្យាល័យកំពង់ស្ពឺសូមអោ យមានអនាគតភ្លឺស្វាងក្លាយជាបណ្ឌិត ជាឯកឧត្ត ម ជាឧត្តមសេនីយ៍ ជាឧកញ៉ា ជាសេដ្ឋី ជាលោកជំទាវគ្រប់ៗគ្នា។ជាមួយគ្នានេះដែរលោក សាយ ពិសិទ្ធ ដែលជានាយករងវិទ្យាល័យកំពង់ស្ពឺក៏បានថ្លែងអំណរគុណដល់ទឹកចិត្តលោកឧកញ៉ា សម្បត្តិ ផងដែរ។លោកលើកឡើងថាក្នុងនាមលោកនាយក លោកគ្រូអ្នក គ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យកំពងស្ពឺ សូមថ្លែងអំណរគុណជូនចំពោះលោក ឧកញ៉ាអ៊ុច សម្បត្តិ និងលោកជំទាវ ម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ អតីតសិស្សវិទ្យាល័យកំពង់ស្ពឺ ដដែលបានឧបត្ថម្ភប្រាក់ចំនួន២៥០ដុល្លារសម្រាប់រៀបឥដ្ឋក ន្សែងនិងកែលម្អរបរិស្ថានមុខអគារសិក្សាថ្មីនៃវិទ្យា ល័យកំពង់ស្ពឺ៕