នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នាតាមបណ្តោយផ្លូវ៣១០ ក្បែរផ្សារបឹងកេងកង រាជធានីភ្នំពេញ មានការរៀបចំបើកដំណើរ ការហាងកាត់ដេរ ដ៍ទាន់សម័យមួយ មកពីប្រទេសថៃ បើកនៅភ្នំពេញ។ នាឱកាសនោះឃើញថា បរិយាកាសមានការអ៊ូរអរអម ដោយភ្ញៀវកិត្តិយស និងតារាមួយចំនួន ព្រមទាំងឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា និង ថ្នាក់ដឹកនាំទូរទស្សន៍ប៉ុស្តី៍លេខ៥ផងដែរ។អ្វីដែលគេបាន សង្កេតឃើញនោះ តារាលេចធ្លោមួយបាន ញញឹមបិទមាត់មិនជិតនោះទេ ដែលបានសហការគ្នា តែងកាយ រ៉ូបកូនក្រមុំ បង្ហាញសម្រស់ដើរបង្ហាញរាង ដាក់ភ្ញៀវ យ៉ាងស្រស់ស្អាត ប្រចាំហាងកាត់ដេរដ៍បែបអភិជនរបស់ថៃ ផ្អើលកម្មវិធីតែម្តង។ ហាងកាត់ដេរនោះក៍ មានលក់នៅអាវសាច់ក្រណាត់បែបបុរស គ្រប់ពណ៌ និងឈុត អាវធំបែបកូនកម្លោះ និងអាវប្រុសចូលរួមពិធីជប់លៀងបានទាំងអស់។
អ្វីដែល ពិសេសនោះសម្រាប់កូនកម្លោះ ក្រមុំ ឬម្តាយកូនប្រុសស្រី ដែលមានគម្រោងរៀបការ អាចមកជាវឬជ្រើសរើស រ៉ូបកូនក្រមុំនាងហាងខាងលើនេះ បានព្រោះ មានជម្រើសរ៉ូបល្អៗ ទំនើបទាន់សម័យ គ្រប់តម្លៃ ស្ថិតនៅផ្លូវ៣១០ រាជធានីភ្នំពេញ។តារាប្រុសស្រីទាំង៦ រូបដែលគេស្គាល់ មាន ព្រះកាយច័ន្ទ លោកវណ្ណៈ លោក សាធារ៉ា កញ្ញាហ្វាហ្វា បវរកញ្ញាឯម គុណថងជាដើម។ តារាសម្តែងព្រះកាយច័ន្ទ និងជាគ្រូរបាំ ហើយគ្រងដោយឈុតសម្លៀកបំពាក់កូនក្រមុំ បាននិយាយថា កុំថាឡើយបានស្លៀកសូម្បីតែ ដើរកាត់ឃើញហាងមានតាំងរូបកូនក្រមុំ នាងសប្បាយចិត្តបាត់ទៅហើយ។ នាងមានក្តីស្រម៉ៃ ស្លៀករ៉ូបបែបនេះយូរមកហើយ ។ ប៉ុន្តែគូព្រេងពិតប្រាកដយ៉ាងណា នៅមិនទាន់ដឹង មានតែការរង់ចាំ។ ចំពោះហាងកាត់ដេរថ្មីនេះ ពិតជាធំទូលាយ កន្លែងក៍ល្អ ហើយមានរ៉ូបស្អាតៗ មិនចាញ់នៅថៃ ពោលនៅស្រុកថៃ មានបែបណាទីនេះ ក៍មាន មិនអោយមានការដើរឆ្ងាយ ដល់ស្រុកគេឡើយ។ នៅស្រុកយើង ក៍មានហើយពេលនេះចំកណ្តាលក្រុង ងាយស្រួលរកចំណេញពេល។