តារាចម្រៀង តន់ ចន្ទសីម៉ា ប្រកាសឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង នឹងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ លើផេកហ្វេកប៊ុកផ្លូវការរបស់ខន។ក្នុងការប្រកាសឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណនេះដែរ តារាចម្រៀង តន់ ចន្ទសីម៉ា បានបង្ហាញចំណាប់អារម្មណ៍ថា នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង នឹងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ
នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ាទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗបីដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក
នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំបើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ