បេក្ខភាព កម្ពុជា ប៉ូគីមថេង សុតធីតា កំពុងជាប់បំពេញ បេសកកម្មប្រកួតMiss Grand International 2021នៅសមុទ្រភូកេតប្រទេសថៃ ដោយភាពយកចិត្តទុកដាក់។ បើទោះបីជាគេ មិនដឹងថាវាសនា របស់នាងឆក់យកបានកម្រិតណាយើងឃើញថា សុតធីតា ប្រឹងប្រែងណាស់ដើម្បីជាតិកម្ពុជាយើង។ នាងស្យង់អារម្មណ៍ មិនតិចទេ រាល់ការដាក់ភារៈកិច្ចអោយធ្វើ តាមរយៈប្រធានគ្រប់គ្រងបវរកញ្ញា។ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ប៉ូគីមថេង សុតធីតា បានឡើងឆាកប្រកួតជាថ្មីទៀត ក្នុងឈុតហែលទឹករំលេចដងខ្លួន គល់ភ្លៅ និងរាងដ៍ស្រស់ស្អាត។ នាងបានដើរក្នុងដំណើរ មួយល្អប្រកួតដោយទឹកមុខជឿជាក់ហើយ លេងជាមួយឆាកលម្អរដោយទេសភាពនៅលើសមុទ្រភូកេត នាងរិតតែចាយសម្រស់មិនធម្មតា។ ម្ល៉ោះហើយទើនធីតា ក្លាយជាបេក្ខភាពលេចធ្លោប្រចាំប្រទេស អាស៊ាន ខណៈបេក្ខភាពមកពីប្រទេសក្នុងតំបន់សុទ្ឋតែមើលទៅ ប្រជែងគ្នា ទាំងថៃ ឡាវ វៀតណាម ឥណ្ឌូនេសុី និងមីយ៉ាន់ម៉ា។ សុតធីតា មិនដែលតាំងខ្លួនថា ជាអ្នកខ្លាំងនោះទេ រាល់ពេលជិតឡើងឆាក នាងរមែងនិយាយថាភ័យបុកពោះជានិច្ច។ ប៉ុន្តែផ្ទុយពីការនិយាយនេះ ឃើញថាសភាពពិតនាង ក្លាហានមិនអន់ជាងគេ ការបំពេញតួនាទី គឺចេញមកមិនមានឧបសគ្គអ្វីឡើយ។
វិញ្ញាសាបន្តទៀត ប៉ូគីមថេង សុតធីតា និងបេក្ខនារីមកពីប្រទេសផ្សេងទៀត នៅជួបគណៈកម្មាការ ជាច្រើនរូបដើម្បីធ្វើ បទសម្ភាសន៍ រៀងៗខ្លួននូវចំណេះដឹងទូទៅ និងសមត្ថភាពនិយាយភាសាអង់គ្លេស។ កម្ពុជា ទទួលបានការភ្ញាក់ផ្អើលជាថ្មី ព្រោះស្មានមិនដល់ដោយ ប្រទេសទាំង៥ គឺជាម្ចាស់ក្សត្រី ទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ការ ចូលរួម ទទួនទានអាហារពេលល្ងាចជាមួយលោកអគ្គនាក Nawat និងអនុប្រធានគឺលោកស្រី Teresa Chaivisut និង ម្ចាស់មកុដ MGI 2020 Abena ។ Top 5 រួមមាន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងហ្គាតេម៉ាឡា ។ នាពេលជួបជុំ អាហារល្ងាចនោះ ក៍ខាងអ្នករៀបចំបាន Live videoនៅលើផេកបវរកញ្ញា ធំនៃMiss Grand ធ្វើអោយហ្វេនៗ នៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានយីអ៊ុនខ្ពស់ ទាំងមិនទាន់ឈានឡើងលើឆាកធំប្រជែងគេឯង។