លោក អុឹម ជីវ៉ា កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២១ ជាវេលា សិរីសួស្តីរបស់លោក និង ក្រុមគ្រួសារ ដោយសារបានសម្រេចបំណងមួយទៀតគឺ ក្មួយស្រីបណ្តូលចិត្ត បានឆ្លងដល់ការភ្ជាប់ពាក្យ មានអនាគតខាងមុខនេះ។ លោកនិងម្តាយ ព្រមទាំងបងៗទាំងអស់មានមោទនភាព ដែលអាចសម្រេចបានរឿងដ៍ល្អនេះ។ អ្វីដែលសំខាន់នោះគឺ បានឃើញក្មួយដែលលោក ស្រឡាញ់បានជួបមែកធាងល្អ ជាទីកក់ក្តៅ បង្កើតបានគ្រួសារមួយ។នាឱកាសនោះ គេឃើញមានវត្តមាន តារាមួយចំនួន និងភ្ញៀវកិត្តិយសជាច្រើន ចូលរួមកម្មវិធី អមដោយការជូនពរជ័យជាច្រើនពីសំណាក់ភ្ញៀវ។ ឯក្មួយស្រី ជីវ៉ា កញ្ញា អុឹម នីតា និងកូនកម្លោះ អ៊ុក សុវណ្ណ គ្រងឈុតសម្លៀកបំពាក់ប្រពៃណីរៀបការ ប្រកបដោយភាពស្រស់ស្អាត សមដូចបុរសឯកនារីឯក។ ឯអ្នកម្តាយ លោក អុឹម ជីវ៉ាវិញ ញញឹមរីករាយមិនតិចដែរ បានឃើញចៅ មានគ្រួសារ ទាំងយាយនៅមានកម្លាំងកាយមាំទាំល្អ រំលេចដោយការជូនពរ។
លោក អុឹម ជីវ៉ា បានបង្ហោះសារថា «ថ្ងៃនេះភ្ជាប់ពាក្យក្មួយស្រីបង្កើត អុឹម នីតា និងក្មួយ អ៊ុក សុវណ្ណ ធ្វើតិចតួចមិនហ៊ានអញ្ជើញភ្ញៀវច្រើនទេខ្លាចចិត្តខ្លាចរំខាន គឺហៅតែបងប្អូនតិចតួចបំផុតតែប៉ុណ្ណោះ ចាំថ្ងៃរៀបអាពារពិពាហ៍បានអញ្ជើញភ្ញៀវច្រើន ។ ដោយក្តីគោរព: អុឹម ជីវ៉ា»។រំលឹងផងដែរថា លោក អុឹម ជីវ៉ា តារានិយមបង្ហាញសកម្មភាពចុះចែកអំណោយ និងជួយពាំនាំថវិកា ជួយសិល្បករ និងអ្នកអត់ៗលំបាក បានស្រឡាំងកាំងជាថ្មីទៀតហើយ នៅពេលបុរសម្នាក់ដែលគេ ស្គាល់ថា ជាថៅកែពេជ្រ កំពុងល្បីឈ្មោះ។ លោកជីវ៉ា អរស្ទើរតែនិយាយមិនចេញនោះទេ នៅពេលដែលសុខៗ ស្រាប់តែខ្លួនទទួលបានកាដូជាថ្មីម្តងទៀត ផ្តល់ដោយថៅកែចិត្តធម៌ រូបនោះ។ លោកចាត់ទុកថានេះ ជាសំណាងរបស់លោក ដែលរមែងសាងតែរឿងល្អៗ ជួយគេពេលមានទុក្ខត្រូវសងមកវិញដោយអំពើល្អ។
បើទោះជាមានជនមួយចំនួន មិនពេញចិត្តការបង្ហាញនូវការងាររបស់ ជីវ៉ាក៍តារាប្រុសប្រកបដោយចិត្តស៊ូនេះនៅតែបន្តមាគ៌ាជួយ រាល់កិច្ខការសង្គម ពិសេសខ្នះខ្នែងរកជំនួយដល់ដៃសិល្បករចាស់ជរា បានច្រើនរូបណាស់។លោកមិនដែលខ្វល់ចិត្តនឹង អ្នករិះគន់លោកឡើយ សំខាន់លោកបានសាងអ្វីដែលសង្គមទទួលស្គាល់អោយតម្លៃ។ អ្នកថាដិះដៀលលោក មិនបានធ្វើអ្វីម្តងអោយមហាជនឃើញផង។ ដូចនេះហើយភាពម្ចាស់លាស់ជំនួយដល់ដៃ ជនលំបាកៗបែបនេះហើយធ្វើអោយ អុឹម ជីវ៉ា ត្រូវឧកញ៉ា លោកជំទាវ ឬអ្នកជំនួញជឿទុកចិត្តហើយផ្តល់ជំនួយតាមរយៈលោក យកទៅជួយអ្នកលំបាកៗ ដោយមិនភ័យបាត់ជំនួយឡើយ។ថ្មីៗនេះលោកទើបតែ ទទួលបានខ្សែដៃពេជ្រតម្លៃ៤ពាន់ដុល្លារ ពីថៅកែពេជ្រ CSNJ ពីបងប្រុសជិន សំណាង និងភរិយា ជាកាដូលើកទី២ ធ្វើអោយលោក មានអារម្មណ៍អររហូតស្រស់ទឹកភ្នែក និងមហាជនភ្ញាក់ផ្អើលបំផុតពីសំណាងមួយនេះ។