កញ្ញាប៉ូគីម ថេងសុតធីតា ដែលជាម្ចាស់មកុដ បវរកញ្ញាMiss Grand Cambodia ២០២១ ហើយឡើងទៅប្រកួតលក្ខណៈ អន្តរជាតិនាពេលនេះ នៅកោះភូកេតប្រទេសថៃ។ នារីដ៍មានសម្រស់ នៃកម្ពុជាយើងរូបនេះ បានសាងនូវភាពភ្ញាក់ផ្អើល មួយតង់បាត់ហើយបន្ទាប់ពីបោះឆ្នោត។ នេះជាតែមខ្លះៗក្នុងព្រឹត្តិការ ប្រកួត Miss Grand International 2021 ដែលខាងប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។តើវាសនា ប៉ូគីមថេង សុតធីតា ខ្ពស់ដូចលីវ ជីលី បានទេឬ អាចសាងភាពទាក់ទាញជាងឆ្នាំមុនអោយ កក្រើកឆាកអន្តរជាតិក្នុងនាមជាបេក្ខភាពតំណាងអោយកម្ពុជា។
បើទោះនោះជា តំណែង បាយមួយពេលជាមួយអ្នកគ្រប់គ្រងបវរកញ្ញា ខ្នាតអន្តរជាតិតែមិនមែនបានមកដោយស្រួលនោះទេ។ សុតធីតា ឆ្លងកាត់ការបោះឆ្នោតយូរគួរសមដែលប្រទាញ ប្រទង់គ្នា ជាបេក្ខនារី ៤រូបផ្សេងទៀត។ យ៉ាងណា ការដណ្តើមបាននេះជួយរុញ អោយកម្ពុជា ទទួលបានការភ្ញាក់ផ្អើលជាថ្មី ព្រោះស្មានមិនដល់។ បណ្តា៥ប្រទេសទាំងនេះគឺជាម្ចាស់ក្សត្រី សម្រស់ទាំង 5 ប្រទេស ដែលទទួលបានការបោះឆ្នោតច្រើនជាងគេសម្រាប់ការ ចូលរួម ទទួនទានអាហារពេលល្ងាចជាមួយលោកអគ្គនាក Nawat និងអនុប្រធានគឺលោកស្រី Teresa Chaivisut និង ម្ចាស់មកុដ MGI 2020 Abena ។ Top 5 រួមមាន វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងហ្គាតេម៉ាឡា ។ នាពេលជួបជុំ អាហារល្ងាចនោះ ក៍ខាងអ្នករៀបចំបាន Live videoនៅលើផេកបវរកញ្ញា ធំនៃMiss Grand ធ្វើអោយហ្វេនៗ នៅកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើល និងចូលរួមអបអរ កញ្ញាប៉ូគីមថេង សុតធីតា ដែលមានយីអ៊ុនខ្ពស់ ទាំងមិនទាន់ឈានឡើងលើឆាកធំប្រជែងគេឯង។
នៅមានវិញ្ញាសាច្រើនតង់ទៀត ដែលប៉ូគីមថេង សុតធីតា ពិនិត្យមើលដើម្បីឆ្លងកាត់យកឈ្នះ ប្រកបដោយស្មារតីយកចិត្តទុកដាក់។ សមរភូមិមួយនេះ និងក្លាយជាភាពអង់អាច ដើម្បីវាយបំបែកឧបសគ្គ ហើយត្រឡប់មកវិញដោយ ជ័យជម្នះ។ ឆ្លងកាត់បទពិសោធន៍ ចំណេះដឹងដែលមាន នាងនឹងអាចធ្វើបានហើយ អ្នកគាំទ្រនាង សុទ្ឋតែលើកទឹកចិត្តនាងស៊ូបន្តទៅទៀត ដើម្បីកិត្តិយសជាតិ។ ខ្មែរយើងលោកនេះរិតតែល្អផ្នែកភាសា ដោយអាច និយាយអង់គ្លេស ថៃ និងភាសាភូមា នេះជាចំនុចល្អមួយដែលកម្រ។