• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 8, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក គីម រស្មី ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ការងាររដ្ឋបាល

by Pich News
18/11/2021
in ព័ត៌មានជាតិ
0
ឧត្តមសេនីយ៍ឯក គីម រស្មី ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ការងាររដ្ឋបាល
57
SHARES
270
VIEWS
Share on FacebookShare on Twitter

អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គីម រស្មី ជំនួយការ សម្តេចតេជោ ហ៊ុន សែន និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាភ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិឧត្តមសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃ ខភម បានឲ្យដឹងថា ៖ វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី១ ឆ្នាំ២០២០១ មានសមាសភាពចូលរួមហ្វឹកហ្វឺន ចំនួន ២៦៥ នាក់ ក្នុងនោះ សិក្ខាកាម ចំនួន ២៣៨នាក់ សុទ្ធសឹងជានាយទាហាន ត្រូវបានបញ្ជូនមកពី តាមបណ្តាស្ថាប័ន អង្គភាព ចំណុះក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ- ។វគ្គនេះមាន យោធាចារ្យ សាស្ត្រាចារ្យ ចំនួន ២៧នាក់ មកពី អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយកដ្ឋានភូមិសាស្ត្រ នាយកដ្ឋាននីតិកម្ម និងមកពីទីស្តីការគណរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងធម្មការ និងសាសនា និងសាលាភូមិន្ទរដ្ឋបាល។វគ្គហ្វឹកហ្វឺននេះ បានដំណើរការដោយរលូនហើយទទួលបានលទ្ធផលល្អតាមផែនការ ក្នុងនោះ សិក្ខាកាមទទួលបាននិទ្ទេសល្អប្រសើ ចំនួន ១១នាក់- និទ្ទេសល្អណាស់ ចំនួន ១៣០នាក់- និទ្ទេសល្អ ចំនួន ៤៧នាក់ និងនិទ្ទេសល្អបង្គួរ ២០នាក់។

ជាមួយគ្នានេះ ឧត្ដមសេនីយ៍ត្រី ហៀ ហ៊ីន នាយករង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃ ខ.ភ.ម ក៏បានអានរបាយការណ៍លទ្ធផល ការងារវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២ ឆ្នាំ២០២១ផងដែរ ដោយបានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាល ជំនាន់ទី២ ឆ្នាំ២០២១ មានសមាសភាពចូលរួមហ្វឹកហ្វឺន ចំនួន ២២៣នាក់ ក្នុងនោះសិក្ខាកាម ចំនួន ១៩៦នាក់ និងយោធាចារ្យ សាស្ត្រាចារ្យ ចំនួន ២៧នាក់។ វគ្គសិក្សាមាន រយៈពេល ១២ខែ ដែលបានចាប់ផ្តើមពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នឹងបញ្ចាប់វគ្គនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដោយផ្តោតលើ ខ្លឹមសារហ្វឹកហ្វឺនដូចវគ្គជំនាន់ទី១ដែរ គឺការចរាចរលិខិតស្នាម ការបោះពុម្ព, ការចងក្រងនិងតាក់តែងលិខិតស្នាម ការងារតម្កល់ឯកសារ ប័ណ្ណសារ , ច្បាប់និងអនុក្រឹត្យពាក់ព័ន្ធ ខភម, លំហាត់របៀប, ការងាររដ្ឋបាល, នីតិរដ្ឋធម្មនុញ្ញ ឋានលេខា សេនាធិការផែនទីនិងការប្រើប្រាស់ ឧបករណ៍ នីតិអន្តរជាតិសាធារណៈ នីតិសមុទ្រ, នីតិរដ្ឋបាលសាធារណៈ, ប្រព័ន្ធនីតិអាស៊ាន, នីតិមុខងារសាធារណៈ, ការងារគ្រប់គ្រងអង្គភាព, នីតិពន្ធដាកម្ពុជា។ក្នុងឱកាសនោះ អង្គពិធីបានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់សាស្ត្រាចារ្យ យោធាចារ្យ និងនាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិនិងជូនដល់កម្មសិក្សាការីឆ្នើម ក្នុងនោះមាន ប័ណ្ណសរសើរ ចំនួន ១១៧ ប័ណ្ណ និង លិខិតសរសើរ ចំនួន ៥៩ លិខិត។ ប្រគល់វិញ្ញាបនបត្រ និងបំពាក់សញ្ញាសម្គាល់វគ្គជូនដល់កម្មសិក្សាការី ក្នុងនោះមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ការងាររដ្ឋបាល ចំនួន ២៣៨សន្លឹក និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឋានលេខា ចំនួន ២៣៨សន្លឹក។

ឧត្តមសេនីយ៍ឯក គឹម រស្មី ក្នុងនាម នាយឧត្តមសេនីយ៍ សំ វណ្ណថន និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណង បង្កើននូវសមត្ថភាពយល់ដឹងបន្ថែមទៀតលើការងារគ្រប់គ្រងរដ្ឋបាល ដល់នាយទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ជាសេនាធិការជូនថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់ជាន់ថ្នាក់លើការងារ ដឹកនាំបញ្ញាតាមរយៈការងារលិខិតស្នាម និងពង្រឹងការអនុវត្តច្រកចេញចូលតែមួយ។ ពង្រឹងនូវការបំពេញតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ តាមបណ្តាស្ថាប័ន អង្គភាព នីមួយៗ ក្នុងវិស័យរដ្ឋបាលអោយមានប្រសិទ្ធភាព សុវត្ថិភាព ទាន់ពេលវេលា និងពង្រឹងពង្រីកនូវកិច្ចសហការ អោយមានភាពរលូន ស៊ីសង្វាក់គ្នា ដើម្បីវឌ្ឍនភាពការងារថែមទៀត។ ជាមួយគ្នានេះ ពង្រឹងបន្ថែមការយល់ដឹងអំពីនីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាលសាធារណៈ នីតិអន្តរជាតិសាធារណៈ ច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធ ខភម ការងារគ្រប់គ្រងអង្គភាព និងឋានលេខា ដើម្បីឆ្លើយតបទៅនឹងផែនការ កែទម្រង់ ខភម ស្របតាម កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាលើវិស័យការពារជាតិ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល បានយកចិត្តទុកដាក់អនុវត្តតាមផែនការហ្វឹកហ្វឺន និងបទបញ្ញារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ ខភម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានយ៉ាងល្អប្រសើរ ទាំងការចាត់តាំងតួនាទីភារកិច្ច ពង្រឹងសមត្ថភាពនាយទាហានក្នុងមជ្ឈមណ្ឌល លើកកម្ពស់ គុណភាព ការសិក្សា ការបង្រៀន និងអភិវឌ្ឍខ្លឹមសារមេរៀនស្របតាមមុខវិជ្ជាជំនាញ និងការចុះសិក្សាទីលាន ជាក់ស្តែងទទួលបានលទ្ធផលល្អគួរឱ្យកោតសរសើរ។ជាចុងក្រោយ ឧត្តមសេនីយ៍ឯក គឹម រស្មី ក៏បានផ្តាំផ្ញើរថា ៖ ក្នុងនាមយើងជាកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងការការពារសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់បានឲ្យបានល្អ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌ កិច្ចការសង្គមធ្វើ ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់ វិស័យ ពិសេសបន្តការចូលរួមការការពារ ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

 

Previous Post

អ្នកទោសហែកគុកនៅសល់ចំនួន 2 នាក់ត្រូវបានសមត្ថកិច្ចចាក់បានមកវិញអស់ហើយ

Next Post

កម្ពុជាមានសម្រស់ ជាម្ចាស់ក្សត្រីទាំង៥រហូតឈ្នះការបោះឆ្នោតបានឡើងដល់ចំនុចល្អមួយហើយក្នុងMGI

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

21/05/2024
1k
Next Post
កម្ពុជាមានសម្រស់ ជាម្ចាស់ក្សត្រីទាំង៥រហូតឈ្នះការបោះឆ្នោតបានឡើងដល់ចំនុចល្អមួយហើយក្នុងMGI

កម្ពុជាមានសម្រស់ ជាម្ចាស់ក្សត្រីទាំង៥រហូតឈ្នះការបោះឆ្នោតបានឡើងដល់ចំនុចល្អមួយហើយក្នុងMGI

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.