ខេត្តស្វាយរៀង ៖ ហេតុអ្វីបានគិតបែបហ្នឹង ទ្រព្យសម្បត្តិខំប្រឹងរក ទាំងលំបាកលំបិន បែរជាឈ្លោះគ្នាក្នុងគ្រួសារ ដុតផ្ទះខ្លួនឯងចោលទៅវិញ សំណាងណាស់ ត្រូវបានកម្លាំងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ជួយបាញ់ពន្លត់ទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជុំវិញករណី អំពើហិង្សាក្នុងគ្រួសារ ឈានដល់ការដុតផ្ទះរបស់ខ្លួនឯង នេះដែរ គឺបណ្ដាលឲ្យឆេះសម្ភារៈប្រើប្រាស់ ក្នុង ផ្ទះ មួយ ចំនួន ។ ចំណែកជនសង្ស័យឈ្មោះ សំ សៀវនួន ភេទ ប្រុស អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បី សាកសួរ ហើយក៏មានការអន្តរាគមន៍ពីខាង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ០១ រថយន្តទើបរលត់ទាំងស្រុង ផងដែរ ៕