គ្រាន់តែប្រកាសបើកការ ចាក់បញ្ចាំងខ្សែភាពយន្តនានា នៅតាមរោងកុនភ្លាម ផលិតកម្ម អិល ឌី ដែលធ្លាប់មានឈ្មោះល្បីល្បាញ បានចែកជូនរឿងកំប្លែងបែបសប្បាយមួយ ដល់មិត្តអ្នកគាំទ្រក្រោមចំណងជើងថា «តណ្ហា»។ វណ្ណកម្មនេះហ្នឹង ដាក់បញ្ចាំង នាថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១។ ការជ្រាបដំណឹងនេះមុន ធ្វើអោយហ្វេនៗ មានការភ្ញាក់ផ្អើល និងត្រៀមរួចរាល់សម្រាប់ការទិញ និងកក់សំបុត្រទស្សនា ព្រោះអិលឌីចម្រាញ់រឿងមួយៗ គឺមានគុណភាព។រឿង «តណ្ហា »របស់ផលិតកម្ម LD Entertantment បាត្រៀមចាក់បញ្ចាំងនៅថ្ងៃ 18 វិច្ឆកា 2021នៅគ្រប់រោងភាពយន្ត។
សាច់រឿងបែបកំប្លែងលាយមនោសញ្ចេតនាធានាសើច។ កុំភ្លេចរង់ចាំទស្សនាដោយ មានការចូលរួមសម្តែង សុទ្ឋតែតារាមានបទពិសោធន៍ យល់ច្បាស់អំពីរបៀបដាក់អារម្មណ៍ចូលតួ គ្រប់ឈុតឆាកមួយៗ។ នេះជាកាដូមួយ ថ្មីសន្លាង ដែលអិលឌី សម្រាំងយកមក អោយមិត្តអ្នកគាំទ្របានទទួលយករសជាតិថ្មី ក្រោយពេលតានតឹងអារម្មណ៍ ដោយសារ វិបត្តិកូវីដ មិនបានចេញបំពេញកិច្ចការណាអស់ច្រើនខែ កន្លងមកនេះ។
សូមជម្រាបដែរថាក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២១កន្លងទៅបានប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្ស នាសារមន្ទីររោងភាពយន្តនិងរោងសម្តែងសិល្ប:ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២ ១នេះតទៅ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យ ដឹងថាចំពោះការបើកដំណើរនេះត្រូវគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិSOPនិងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩៕ កត្តាទាំងនេះហើយ វាជាសញ្ញាឬបច្ច័យនៃអំណរមួយដែល ផ្នែកពាក់ព័ន្ឋបានរង់ចាំ និងសញ្ចឹងគិតចង់ឃើញយូរមកហើយ និងគិតថាការដាក់លក្ខខណ្ឌគោរពវិន័យនេះ ក៍ជាហេតុផលមួយប្រសើរដែរ ព្រោះហោចណាស់យើងបាន វែកផ្លូវឆ្ពោះទៅមុខ នាំនាវាសិល្បៈ ភាពយន្តក្នុងស្រុក បោះជំហ៊ានទៅមុខជាថ្មី។តោះចូលរួមទស្សនាត្រេឡឺ ឈុតខ្លឺៗ ដែលផលិតកម្មអិលឌី បង្ហោះចេញជាផ្លូវការមាន ភាពទាក់ទាញកម្រិតណា៖