ស្ទឹងត្រែង៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រកាសតាមចាប់ខ្លួនអ្នកទោសចំនួន ៧នាក់ ដែលបានហែកពន្ធនាគារខេត្តស្ទឹងត្រែង នៅវេលាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានភិនភាគដូចរូបថត។
ក្រៅពីនេះ ក៏បានប្រកាសសុំសហការពីសាធារណជន និងប្រជាពលរដ្ឋ ដែលបានឃើញដូចមានភិនភាគក្នុងរូបថត តាមរយៈលេខទូរស័ព្ទ 088 834 5627, 031 999 9491, អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555, អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007, អធិការនគរបាលស្រុកសៀមបូក 031 977 8496, អធិការនគរបាលស្រុកសេសាន 088 647 6999, អធិការនគរបាលស្រុកសៀមប៉ាង 088 388 8856, អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ 097 9999 940។
សូមបញ្ជាក់ថា អ្នកទោសទាំង៧នាក់ ដែលរត់ចេញពីពន្ធនាគារនេះ ជាមេខ្លោងជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងទៀត បាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ ក្នុងកណីនេះ មន្ត្រីពន្ធនាគារដែលយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់ តែចាប់មិនបាន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល។ អ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀន និងករណីផ្សេងទៀតក្នុងនោះក៏មានជនជាតិឡាវ ផងដែរ៕