រាជធានីភ្នំពេញ៖មន្រ្តីក.ប.ប.ប្រចាំនៅខេត្តកំពង់ស្ពឺខេត្តព្រៃវែងនិងខេត្តកណ្តាលបានបន្តប្រតិបត្តិការការពារផលប្រយោជន៍អ្នកប្រើប្រាស់តាមរយៈការចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងក្រុងច្បារមន ស្រុកសំរោង ស្រុកព្រះស្តេច និងស្រុកពញ្ញាព្ញ នាថ្ងៃទី១-២ ខែវិច្ឆិកាឆ្នាំ២០២១បានសរុបចំនួន១៧ទីតាំង។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញភាពមិនអនុលោមក្នុងដេប៉ូចំនួន៥និងបានចាត់វិធានការលើម្ចាស់អាជីវកម្មខាងលើតាមនីតិវិធីផងដែរ។
ដោយឡែកកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១មន្រ្តីស៊ើបអង្កេតក.ប.ប.សាខាខេត្តកណ្ដាលនិងខេត្តព្រៃវែងបានរកឃើញដេប៉ូប្រេងឥន្ធនៈ០៦កន្លែងមិនមានភាពអនុលោមក្នុងចំណោម១១ស្ថានីយ/ដេប៉ូខណៈចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិងស្រុកព្រះស្ដេចខេត្តព្រៃវែង។ចំពោះម្ចាស់ដេប៉ូត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែង រួមនឹងការកែប្រែឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ៕