ភ្នំពេញ:បន្ទាប់ពីប្រកាសបង្ហាញជាសាធារណ:ដោ យឲ្យតារាសម្តែង សឿ សុធារ៉ា ចូលខ្លួនដោះស្រា យបន្ទាន់មុនពេលមានដីការកោះហៅនោះពេលត្រូ វបានតារាស្រី សូ ដានីតា ទម្លាយការពិតហើយគឺព្រោះតែ សឿ សុធារ៉ាជំពាក់បំណុលជិត៤ម៉ឺនដុល្លា រ។បើយោងតាមការបង្ហោះរបស់អ្នកនាង សូ ដានីតា បានលើកឡើងថាខ្ញុំសូមសំរាយរឿងអ្នកនាងSap ou n Darapemean(សឿរ សុ ធារ៉ា)បន្តិចមុន នឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ។ពេលដែល ធារ៉ា រឿងជំ ពាក់តុងទិន(គេផុសផ្អើសហ្វេស បុកបងប្អូនក៏ដឹង )សុធារ៉ា នាងក៏បានតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេដើម្បីអោយខ្ញុំជួយយកលុយទៅអោយកូនបំណុ លតុងទិនរបស់គាត់(ធារ៉ា)កុំអោយគេផុសគាត់ទៀត។
អ្នកនាង សូ ដានីតា បន្តថាខ្ញុំក៏ព្រមជួយអោយខ្ចីលុយបន្ត បន្ទាប់រហូតលុយជិត៤មឺនដុល្លារហើយដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយគឺខ្ញុំក៏ឆាតមិនតបមើលមិនឆ្លើយនិយាយខ្លីគឺមើលងាយខ្ញុំ។តែដល់ ពេលតបនិយាយថាបងខ្ញុំកើតរោគចិត្ត !លុយបងខ្ញុំអស់លទ្ធ ភាពហើយបងខ្ញុំចង់ឆ្កួតខ្ញុំចង់សម្លាប់ខ្លួនសូមបងបំភ្លេចចោលចុះ។សួរថាកើតរោគចិត្តនោះតើមានប័ត្រចេញពីពេទ្យ។បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួសមួយថ្ងៃ៥០ដុល្លាររាល់ថ្ងៃទៀត។
សូ ដានីតា និយាយទៀតថា សឿ សុធារ៉ា បើប្អូនដ ល់ថ្នាក់ឆ្កួតមែនហើយប្អូនដើរស្រាតតែមួយដងបងនឹងចោលលុយជិត៤មុឺនដុល្លារហ្នឹងហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយហើយថែ មលុយចូលបុណ្យប្អូន១០០០ដុល្លារថែម ទៀត(បើចង់សម្លាប់ខ្លួនព្រោះបំណុល)។
អ្នកនាង សូ ដានីតាបន្ថែមថាតែបើគេចវេសប្អូនគិ តថាចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូ ន?ចូលមិត្តសិល្បៈទាំងអស់យល់នឹងមហាជនជួ យគិតបើកូនបំណុលវាឈ្លើយ តេមិនលើកឆាតមិ នតបបើចេះសម្រួលនាងនិយាយសងមួយខែ១០ ០ឬ២០០ដុល្លារក៏ខ្ញុំយកដែរតែនាងនេះសម្តីទន់តែមុខក្រាស់។កោតតែគេហៅថតរឿងថ្មីល្បីទាំងមិន ទាន់ចេញបញ្ចាំង(នាង ធារ៉ា ធ្លាក់រណ្តៅហើយនៅមិនប្រឹងតោងឡើងទៀត )។ទាក់ទងបញ្ហានេះដែររហូតមកទល់ពេលនេះគេមិ នទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេខ ណ:យើងក៏មិនទាន់អាចទាក់ទងដើម្បីស្វែ ងរកការបកស្រាយពីអ្នកនាង សឿ សុធារ៉ា បានដែ រ៕