ខេត្តកំពត៖មនុស្ស១គ្រួសារមានគ្នា៧នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹកកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៤១ នៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។លោក ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានឱ្យដឹងថា រថយន្តរបស់ជនរងគ្រោះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខតាកែវ2A1452បើកបរលឿនហើយក្រឡាប់ធ្លាក់ចូលក្នុងទឹកមានជម្រៅបណ្តាលឲ្យមនុស្សប្រុស ស្រី ចំនួន៧នាក់ បានបាត់បង់ជីវិតភ្លាមៗ ។
លោកអធិការ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ មានចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ប៉ុន្តែស្គាល់អត្តសញ្ញាណតែ៥នាក់ ដែលរស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត៖ ១-ឈ្មោះ ស្រេ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ(ប្តី),២-ឈ្មោះ វ៉ាន់ សូរិយា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធ) ,៣-ឈ្មោះ វ៉ាន់ ណារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ ,៤-ឈួន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ,៥-ឈ្មោះ ស្រេ សុវណ្ណនីតាភេទស្រីអាយុ២ឆ្នាំ។ដោយឡែកសពជនរងគ្រោះ២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែគេដឹងថាជនរងគ្រោះមកពីខេត្តត្បូងឃ្មុំ។សពជនរងគ្រោះទាំង៧នាក់ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅស្រុកជុំគិរីដើម្បីឲ្យសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រៀងៗខ្លួន៕