ភ្នំពេញ:យោងតាមផេកAntiDrugDepartmentបានឲ្យដឹងថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីកែច្នៃជួញដូរគ្រឿងញៀនចាប់ខ្លួនជនសង្ស័យ០២នាក់និងរឹបអូសគ្រឿងញៀនជិត ៥៩ គ.ក្រ នៅរាជធានីភ្នំពេញអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណ:នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២១វេលាម៉ោង១៤និង២០នាទីកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហតនាយករងមន្ទីរលោកវរសេនីយ៍ឯកជាវវណ្ណានាយការិយាល័យ(ក៥)ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេងព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប់បានជនសង្ស័យម្នាក់ ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច ។
លុះដល់ម៉ោង១៥និង៣០នាទីថ្ងែដដែលកម្លាំងជំនាញបានធ្វើការឆែកឆេរនិងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ក្រុម១៩សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។លទ្ធផលសរុប៖ក-ឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ។២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ។ខ-វត្ថុតាងចាប់យកបាន៖-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម ។
-កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម ។-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម ។-មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម ។
សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម ។សារធាតុផ្សំ (មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕