រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សេងយ់ាងខ្មួរខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ជួង ម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ហើយអគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះ ប្រភេទសំណង ថ្មបេតុង (៥ម៉ែត្រ x ១២ម៉ែត្រ) ឆេះស្តុបគ្រឿងជ័រ តុ ទូរ កៅអី និងមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ខណៈមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកការ ឆ្លងចរន្តអគ្គិសនី។
ជុំវិញហេតុការណ៍នេះដែរ ក៏មានការអន្តរាគមន៍ពន្លត់អគ្គិភ័យពីកងកម្លាំងជំនាញ ដោយបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន ,រថយន្ត ជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ទើប រលត់ទៅវិញ នៅម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល៕