កាលពីថ្ងៃសៅរ៍ ទី 30 ខែតុលា បានរៀបចំនូវពិធីបុណ្យ Halloween តាមលំនាំខ្សែភាពយន្ត «Squid Game» ដែលជាប្រភេទរឿងភាគកូរ៉េបានកំពុងចាក់បញ្ចាំងនៅក្នុង Netflix ហើយរឿងនេះក៏កំពុងវាយលុកទីផ្សារនៅលើពិភពលោកយ៉ាងខ្លាំងក្លាផងដែរ។
ជាមួយប្រជាប្រិយភាពនៃ Squid Game នេះ ក្រុមហ៊ុន Prince Security Service បានបំផុសគំនិតអំពីការស្លៀកពាក់តាមលំនាំតួអង្គក្នុងរឿង ដោយបានរៀបចំឱ្យបុគ្គលិកសន្តិសុខរបស់ខ្លួនស្លៀកពាក់ឈុតឆ្មាំការពារដែលមានពណ៌ក្រហម អមដោយផ្ទាំងរូបភាពតុក្កតាមនុស្សយន្ត «Red Light, Green Light» ដ៏ល្បីល្បាញ ដើម្បីរង់ចាំទទួលស្វាគមន៍ទៅកាន់ភ្ញៀវរបស់ពួកគេ។
ពិធីបុណ្យ Halloween ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Prince Security Service បានប្រារព្ធឡើងនៅក្នុងភោជនីយដ្ឋានកូរ៉េមួយកន្លែងដែលមានទីតាំងនៅម្តុំបឹងកេងកង១។ ក្រុមហ៊ុនបានអញ្ជើញបងប្អូន អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនចូលរួមក្នុងពិធីពិសារអាហារថ្ងៃត្រង់ បន្ទាប់មកពួកគាត់បានចូលរួមលេងដើម្បីប្រកួតប្រជែងលេងល្បែងកំសាន្តដ៏ល្បីនេះ ដែលត្រូវបានដកស្រង់ចេញពីសាច់រឿងដូចជាវគ្គទាយគ្រាប់ឃ្លី (Marbles Scene) និងវគ្គចាក់បន្ទះស្ករ (Sugar Honeycombs Scene)។
អ្នកចូលរួមម្នាក់ៗបានចូលរួមលេងល្បែងកំសាន្តនេះដែលចំនួនពីរជុំនៃប្រកួត គឺជុំទី១ អ្នកចូលរួមគឺត្រូវចាប់ដៃគូរដែលសរុបមាន៥គូ (អ្នកសារព័ត៌មាន១០នាក់) ដើម្បីលេងទាយគ្រាប់ឃ្លី (Marbles Game) តាមរយៈការប៉ាវដើម្បីជម្រុះយកតែ៥នាក់ក្នុងចំណោមអ្នកចូលរួមលេង១០នាក់ដើម្បីជ្រើសរើសយកទៅលេងជុំទីពីរ គឺការប្រកួតចាក់បន្ទះស្ករ (Sugar Honeycombs Scene ។ ក្នុងចំណោមអ្នកដែលបានជម្រុះ៥នាក់ អ្នកដែលគូររូបឱ្យទៅតាមនំបន្ទះស្ករមុនគេត្រូវបានចាត់ទុកថាជាអ្នកឈ្នះ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ត្រឡប់ទៅផ្ទះ។ សម្រាប់អ្នកឈ្នះគឺបានចំណាយពេលតិចជាង២នាទីដោយបានគូររូបលើនំជារាងបញ្ចកោណ។
ផ្ទុយពីវិធីសាស្រ្តនៃការផ្តល់រង្វាន់ និងការដាក់ទណ្ឌកម្មតាមលំនាំសាច់រឿងដើម អ្នកចូលរួមនៅក្នុងកម្មវិធី PSS Halloween មិនចាំបាច់ប្រកួតប្រជែងដើម្បីបន្តជីវិតរបស់ពួកគេនោះទេ។ អ្នកឈ្នះក្នុងការប្រកួតប្រជែង គឺនឹងទទួលបានទឹកប្រាក់ 456,០០០ រៀល [$USD114] ត្រលប់ទៅផ្ទះវិញ។ ការលេងកំសាន្តនេះ គឺមិនមែនជាការផ្លាស់ប្តូរជីវិតជាមួយនឹងទឹកប្រាក់ 45.6 ពាន់លានវ៉ុនដូចក្នុងសាច់រឿងនោះទេ គឺពួកយើងត្រូវតែប្រាកដថានឹងគ្មានអ្នកសារព័ត៌មានណាម្នាក់រងគ្រោះនៅក្នុងអំឡុងពេលនៃការប្រកួតប្រជែងលេងល្បែងកំសាន្ត ក៏ដូចជាក្នុងកម្មវិធីទាំងមូល។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prince Security Service សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Prince Security Service។ សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ ហូលឌីង គ្រុប សូមចូលទៅកាន់គេហទំព័រwww.princeholdinggroup.com សម្រាប់សំណួរផ្សេងៗសូមទំនាក់ទំនងមកកាន់ៈកញ្ញា ចាន់ សុម៉ាល្លីស ទូរស័ព្ទលេខៈ ០៦៩ ៥៣៣ ៣៣២
អ៊ីមែលៈ somalis@twowaypr.com