ភ្នំពេញ:អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បា នប្រកាសបរិច្ចាគថវិការទាំងអស់ដែលបានមកពីការល ក់ម្ជូរនៅថ្ងៃបើកហាងថ្មីជូន ដល់មន្ទីរពេទ្យគន្ធបុ ប្ផា។
យោងតាមការបង្ហោះរបសើតារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានលើកឡើងថាមិនសរសើមិនបានតារាសម្តែងអ្នកនាងគឹម លីហ្សា និងយកលុយដែល បាន មកពីការលក់ម្ជូរទាំងអស់នៅ ថ្ងៃបើកហាងថ្មី ជជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ បងសូមអបអសាទរប្អូនស្រីអំពើល្អមិនសាបសូន្យ។លោកបន្តថាបងប្អូនស្គាល់ហើយតារាសម្ដែង គឹម លីហ្សា បានបង្ហើបប្រាប់ពេលនេះថានាងនឹងបើក ហាងលក់ម្ជូរក្រឡុក គឹម លីហ្សាមួយទៀតនៅម្តុំមុ ខវត្តបុទុមដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរប ស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាងនៅម្តុំប៉េង ហួត បឹងស្នោរ មា នអតិថិជនច្រើនរួចស្រាច់ហើយ ។
អ្នកនាង គឹម លីហ្សា បានសង្កត់ធ្ងន់ថាដោយមានអតិថិជនគាំទ្រនេះហើយធ្វើអោយអាជីវកម្មអ្នកនា ងមានភាពរីកចំរើនដល់ថ្ងៃនេះទើបសម្រេចចិត្តថានិងចំណាយថវិការបានមកពីការលក់ដូក្នុងថ្ងៃស ម្ភោធរយៈពេល២ថ្ងៃយកទៅ ផ្តល់ ជូន ដល់មន្ទីរពេ ទ្យគន្ធបុប្ផានៅដើមខែ វិច្ឆិកាឆ្នាំ២០២១ខាងមុខនេះផងដែរ៕