ក្រោយមានការចម្រូងចម្រាស់ ច្រើនលើកជុំវិញ ការប្រកួតឈុតតំណាងជាតិ របស់កម្ពុជាឆ្ពោះទៅលើឆាកអន្តរជាតិធ្វើអោយ គេតាមដានមើលថា តើលទ្ឋផលនឹងសម្រេចបែបណា។ តាមដំណឹងឈុត តំណាងជាតិដែលមានឈ្មោះថា ព្យញ្ជនៈខ្មែរ គ្រងដោយកញ្ញាលំដាប់រងទី៣ ឯម គុណថង នឹងជ្រើសរើស ចេញទៅប្រកួតលើឆាកអន្តរជាតិ នាទីក្រុងបាងកកប្រទេសថៃខាងមុខ។ នេះជាទិន្នន័យថ្មី ដែលយើងទទួលបាន។ មានការអះអាងថា ឈុតខេត្តព្រះសីហនុនេះ នឹងតម្រូវអោយអ្នកច្នៃធ្វើរូបប្រាសាទអង្គរមកបន្ថែម តែមិនទាន់ដឹងថា តើរូបអង្គរដែលគ្រោងច្នៃបំពេញតាមការទាមទាររបស់អ្នកគាំទ្រ នឹងលេចធ្លោរដូចឈុតតំណាងជាតិរបស់ខេត្តសៀមរាប ដែលត្រូវដកចោល ឬ យ៉ាងណានោះទេ។ មិនដឹងថាអ្វីជាហេតុផលនៅពីក្រោយនៃការផ្លាស់ប្ដូរក្រោយគណកម្មការនេះ ប្រកាសថាមិនមានការប្ដូរឈុតខេត្តសៀមរាបនោះទេ តែការប្រកាសរបស់ក្រុមស្រមោល គឺថាការផ្លាស់ប្ដូរនោះគ្មានការពិភាក្សាគ្នាជាមុន ហើយក្រុមស្រមោលក៏អះអាងថារូបប្រាសាទអង្គរ ដែលគណកម្មការ Miss Grand Csmbodia យកទៅឌីហ្សាញភ្ជាប់នឹងឈុតខេត្តព្រះសីហនុនោះ គឺមិនមែនជាស្នាដៃរបស់ខ្លួនរួមចំណែកឡើយ។
អ្នកគាំទ្រមួយចំនួនសរសេរថា ការនាំយកទាំងអត្តសញ្ញាណជាតិ ដួងព្រលឹងនៃប្រទេសកម្ពុជា នឹងព្យញ្ជនៈខ្មែរ( ក.ខ.គ ) បូកបន្ថែមទាំងឆ្នេរខ្សាច់សស្អាតនិងសមុទ្រពណ៌ខៀវនាទិសនិរតីនៃកម្ពុជា យកទៅប្រកួតជំបួស ក៏ជាជម្រើសមួយល្អ តែក៏ធ្វើអោយអ្នកចង់ឃើញផ្ទាំងប្រាសាទអង្គរវត្តធំមួយផ្ទាំងនោះ ខកចិត្តផងដែរ។ អ្នកគាំទ្រសរសេរថា អបអរសាទរឈុតតំណាងជាតិខេត្តព្រះសីហនុត្រូវបានឈ្នះជាឈុតតំណាងជាតិឆ្នើម ដែលត្រូវបានកែសម្រួលដោយបូកបញ្ចូលនូវប្រាសាទអង្គរវត្តដែលជាដួងព្រលឹងរបស់ប្រទេសកម្ពុជា ដោយមានព្យញ្ជនៈខ្មែរ និងរួមបញ្ចូលប្រណិតភាពជាច្រើនទៀត យកទៅប្រកួតនៅប្រទេសថៃ។ ទស្សនិកជន ក៍នៅតែតាមដានមើលថា ម្ចាស់មកុដ ប៉ូគីមថេង សុតធីតា គ្រងឈុតខាងលើទៅ មានការទាក់ទាញយ៉ាងណា នៅពេលច្នៃទៅជាទម្រង់ថ្មី១ទៀតនោះ។