កម្កោះមុខចិន សាច់ស Ly Bear ដែលទើបតែមានមុខលេចធ្លោ ជាមួយអាជីព សម្តែង បានបង្កើនភាពស្និតស្នាលជាមួយ ពិធីការិនីសោម ស្រីនាថ ធ្វើអោយផ្ទុះការតាមដានជាខ្លាំង និងខ្លះថាប្រុសក្មេងរូបសង្ហា ដែលស្រីនាថញញឹមដាក់ គូសង្សារមែនឬ ក៍រាប់អានគ្នា។ ក្រោយមានការចាប់ អារម្មណ៍ ស្រាប់តែដៃគូនេះ ត្រូវបានខាងផលិតកម្មហង្សមាស ផ្តល់ឱកាសអោយ បានថតសម្តែង អឹម វី បទចម្រៀងថ្មី ដែលជម្រុញឱកាស អ្នកទាំង២នៅជិតគ្នា រួមការងារ។
ក្នុងពេលដែលម្នាក់ៗ បានរួមការងារ កម្លោះក្រមុំ ១គូនេះ បានថតរូបស្និតដាក់គ្នា ញញឹមញញែម បង្ហោះអោយហ្វេនៗ បានដឹង ក្រោយពេលដែល ឱកាសមកដល់។ បើទោះជាអ្នកទាំង២ បានប្រកែកញាង មិនមានអ្វីក្រៅពីមិត្តភាព គេនៅតែចាំមើលថា អាចប្រែប្រួលលើសពីនេះ នាពេលណាមួយ។ នេះជាដៃគូ សម្តែងថ្មីមួយគូទៀតហើយ ដោយសារតែ ការលេចឭ កន្លងមកថា ដៃគូល្អទើបតម្រូវអោយពួកគេជល់គ្នា លើបទចម្រៀងក្នុងនាមជា តួអង្គសម្តែង។លើសពីនេះ ពួកគេ កំពុង តែភ្ញាក់ផ្អើលនៅពេល ដែលដឹងថា ការរាប់អានគ្នាស្រាប់តែផ្ទុះការ ចាប់អារម្មណ៍តាមបណ្តាញសង្គមឡើយ។
សោម ស្រីនាថ ក៏តស៊ូនៅលើ វិស័យសិល្បៈណាស់ដែរ ដោយវិវត្តន៍ខ្លួនពីតារាបង្ហាញម៉ូដ មកជាពិធីការិនី។ តាំងពីក្លាយជាពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាសមក ឃើញថានាងលេចធ្លោជាងមុនច្រើន។ ម្នាក់សរសើរថាស្រីនាថពិតជាសំណាង ដែលពុះពារជាមួយសិល្បៈ យូរឆ្នាំឥឡូវទទួលបានលទ្ឋផល ប្រសើរហើយ៕មកទល់ពេលនេះ ការតស៊ូឈ្មុលនៅលើសិល្បៈ របស់លោក Ly Bear ឃើញថា ទទួលបានផលល្អបណ្តើរៗលើ តួនាទីតារាសម្តែង។ លោកទទួលបានឱកាសថត ភាពយន្តជាបន្តបន្ទាប់ ទាំងបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ និងនៅតាម ប្រព័ន្ធអនឡាញ។ ម្ល៉ោះហើយមួយប្រាវ កន្លងមកនេះលោកមានគេស្គាល់ ច្រើនហើយ ទទួលបានការងារថ្មីៗ ពីផលិតករផ្តល់ឲ្យ។