អតីតពិធីការិនី មាស សុវណ្ណរតនា បានស្រែកទ្រហោយំពេញក្នុងឡាន ក្រោយពេលស្វាមី អ្នកនាង បានបញ្ចូលលុយដាក់ក្នុងទួម៉ាសុីនABAសាខាស្ពានអាកាស ផ្សារដីហ៊ុយហើយ ស្រាប់តែគាំងម៉ាសុីន នឹងមិនចូលក្នុងគណនីរបស់អ្នកនាង។ ភ្លាមៗ អ្នកនាងនិងស្វាមី ប្រាប់ដល់បុគ្គលិកនៅទីនោះ អោយរកដំណោះស្រាយព្រោះ អ្នកនាងត្រូវការបង្វិលលុយទូទាត់អោយ គេចាំបាច់ណាស់មិនអាចខកឬលើកពេលបាន។ ជាលទ្ឋផលអ្នកធនាគារនោះខ្លះថា ៣ថ្ងៃបង្វិលបានខណៈមេកើយផ្សេងទៀតថា១ឬ២អាទិត្យទៀតទើប ដោះស្រាយកើត។ បញ្ហានេះត្រូវបាន អ្នកនាងនឹងស្វាមីនៅមិនទាន់ឯកភាពហើយ ចង់អោយមានការដោះស្រាយចំនុចនេះអោយ ប្រសើរវិញខណៈ អតិថិជនខ្លះក៍ជួបហេតុការណ៍បែបនេះច្រើនគ្នា។
អ្នកនាង មាស សុវណ្ណរតនា បានLive វិដេអូ ប្រាប់ដល់មហាជន អោយបានជ្រាបហើយ បង្ហាញហេតុផលជាច្រើន នៅពេលជួបបញ្ហាដាក់លុយ ចូលម៉ាសុីននោះ។ អ្នកនាងយំផងស្រែកផង អោយអ្នកកំពុងLiveពិចារណា។ អ្នកនាងថា លុយ២ពាន់មិនច្រើនទេសម្រាប់អ្នកមាន ។ ប៉ុន្តែនេះជា សម័យកាលកូវីដ រកសុីលំបាកណាស់។ នាងត្រូវការទូទាត់លុយ ចុះឡើងទៅមកចាំបាច់រាល់ថ្ងៃ។ លើសពីនេះ ត្រូវបង្វិលសងគេតាមការសន្យា ដើម្បីកុំអោយគេគិតថា យើងមិនច្បាស់លាស់កុហក់គេ មិនទៀងត្រង់។ សួរថាបើបង្កកលុយដល់ទៅ១ឬ២អាទិត្យ តើភ្ញៀវដែលចាំបាច់ត្រូវការលុយ ប្រើនោះមិនកកផ្លូវ ឬគាំងបេះដូងបាត់ទៅហើយ។ អ្នកគ្នាអត់សង្ឃឹមលុយនឹងសងគេ បើពន្យាសួរថាគេជឿទេ ហើយសម័យនេះដើតខ្ចីគេ សងសិន ពិបាកណាស់អ្នកណាក៍ហានិភ័យ រដូវកាលកូវីដ។ អ្នកនាងលើកឡើងថា បើសិនជាមានបងប្អូនខ្លះ ត្រូវការលុយក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ឬបញ្ហាអ្វីមួយ ហើយត្រូវការបាញ់លុយភ្លាមៗ ហើយគាំងម៉ាសុីនដាក់ចឹង សួរថាពន្យាពេលនោះមិនដាច់ខ្យល់បាត់ទៅហើយ។ខ្ញុំយំក្នុងធនាគារ សុំដំណោះស្រាយ អត់ឃើញអ្នកណាមក ជួយលើកទឹកចិត្តនិយាយ លួងលោមបានតែអង្គុយពីចំងាយមើលអតិថិជន ជួបបញ្ហា។ ខ្ញុំប្រើសេវាមួយនេះ ច្រើនកុងដែរ ហើយដាក់លុយច្រើនលើក ប៉ុន្មានក៍ឃើញ មានទាំងកាតពិសេសបង់សេវា១ឆ្នាំ ១០០ដុល្លារ ក៍មាន។ នាងយល់ថានោះជាច្បាប់ ប្រព័ន្ឋការងារ របស់លោកជាធនាគារ ប៉ុន្តែគួររកវិធីដំណោះស្រាយ អោយភ្ញៀវកក់ក្តៅជាងនេះ ហើយឧស្សាហ៍ជូនដំណឹងបញ្ហានេះអោយ ញឹកញាប់ដើម្បីអោយភ្ញៀវគាត់ ត្រៀមខ្លួនដឹងខ្លះ។ នាងក៍ដឹងថា ខាងធនាគារធ្លាប់ផ្សព្វផ្សាយតែត្រូវ ចាត់ចែងភ្លាមៗបែបណា ពេលជួបចឹងនោះ។ដែលទទួលប្រាក់ ដែលគេផ្ទេរមកដោយច្រឡំ គឺជា អ្នកដែល ទទួលសេចក្តីចម្រើនដោយ ឥត ហេតុ ។ បុគ្គលដែល ទទួលនោះ មានកាតព្វកិច្ច ត្រូវ ប្រគល់ ប្រាក់ដែល ខ្លួនទទួលបាន ដោយ ចៃដន្យនោះ ឲ្យម្ចាស់ប្រាក់ដែលផ្ញើ / ផ្ទេរ ច្រឡំ នោះ វិញ ។យោងតាមបទប្បញ្ញត្តិ នៃមាត្រា៧៣៦ នៃ ក្រមរដ្ឋប្បវេណី បានចែងថា “ ទោះបីជាគ្មាន មូលហេតុ លើផ្លូវច្បាប់ក៏ដោយបុគ្គល ដែល បានទទួលផល ប្រយោជន៍ដោយសារទ្រព្យសម្បត្តិឬពលកម្ម របស់ អ្នកដទៃហើយធ្វើឲ្យកើត មានការ បាត់បង់ ផលប្រយោជន៍ ដល់ អ្នកដទៃ ដោយសារ ការទទួលនោះមានករណីយកិច្ច ត្រូវសងផលប្រយោជន៍ នោះ ត្រឹមកម្រិតដែលផលប្រយោជន៍ នោះមាន ” ។
មាត្រា៣៥៣ នៃ ក្រមព្រហ្មទណ្ឌចែងថាអំពើ លួច គឺជា អំពើដកហូតដោយទុច្ចរិត នូវ ទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់ អ្នកដទៃតាម គ្រប់ មធ្យោបាយ ក្នុង គោលបំណងយក មកធ្វើ ជាកម្មសិទ្ធិរបស់ ខ្លួន ។មាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ កំណត់ ថា អំពើលួច ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី៦ ខែ ទៅ៣ ឆ្នាំនិង ពិន័យ ជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល ។សរុប មកអ្នកទទួលប្រាក់ ដែល គេផ្ទេរ មកដោយច្រឡំ ត្រូវតែផ្ទេរត្រឡប់ឲ្យ ទៅ ម្ចាស់ ដើមវិញទោះបី ម្ចាស់ប្រាក់ ដឹងថាគេ បាន ច្រឡំ ឬ មិនទាន់ ដឹងថា ច្រឡំក៏ដោយដើម្បី ចៀសវាងការទទួលខុសត្រូវ តាម ផ្លូវច្បាប់ ជាយថាហេតុ » ។អ៊ីចឹងទេ ចំពោះ បងប្អូនដែលមានតម្រូវការ ផ្ទេរ ប្រាក់តាម កុង ធនាគារ ដោយប្រើប្រាស់តាម ទូរ សព្ទដៃ (ABA Mobile App) សូមពិនិត្យ ឲ្យ មែនទែន ព្រោះថាការ វេរលុយ ខុសកុង ធនាគារ កើតមាន ច្រើន ករណីរួច មកហើយ ។ ដោយឡែកបើអ្នកធ្លាប់ទទួល ប្រាក់ដែល គេផ្ទេរ មកដោយ ច្រឡំ សូមបង្វិលប្រាក់នោះ ឲ្យម្ចាស់គេវិញផង ៕