ការប្រកួត Miss universe Thai 2021 បានបិទបញ្ចប់ហើយ កាលពីពេលកន្លងទៅនេះ។ ក្នុងនោះរកឃើញម្ចាស់ មកុដ ដែលគណៈកម្មាការ គិតថា ឆ្លាតវៃ និង ពូកែជាងគេ។ អ្វីដែលប្លែកនោះ នាង មានសមត្ថភាពពិសេសៗ និងជាកូនកាត់ ព្រមទាំង មានរូបរាងដ៍ទាក់ទាញ កម្ពស់ហួសថ្លែង ដែលធ្វើអោយ អ្នកទស្សនា និងប្រជាជនថៃ ភ្ញាក់ផ្អើលបំផុត តែម្តង។
ជាដំបូង សូមចូលរួម អបអរសាទរចំពោះ Ann Anchilee Scott-Kemmin ដែលបានគ្រងមកុដបវរកញ្ញាចក្រវាលថៃឆ្នាំ2021 កាលពីយប់កន្លងទៅ។ នេះជាការពិតដ៏រីករាយ! Ann គឺជាជនជាតិថៃ-អូស្ត្រាលីពាក់កណ្តាល (ឪពុកជាជនជាតិអូស្ត្រាលី) នាងបានកើតនៅទីក្រុងបាងកក មុននឹងផ្លាស់ទៅរស់នៅអូស្ត្រាលីនៅអាយុ 17ឆ្នាំ មានអាយុ 22ឆ្នាំ កម្ពស់ 1.83សង់ទីម៉ែត្រ នាងបានផ្លាស់ទៅសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី។ Ann គឺជាកីឡាការនីនិងជាប្រធានក្រុម បាល់ទះ 2 ឆ្នាំ បាល់បោះ 1 ឆ្នាំ និង Softball 1 ឆ្នាំ។ នៅពេលត្រលប់មកប្រទេសថៃវិញ Ann ធ្វើជាតារាម៉ូដែលនៅ Very Model . Ann គឺជាម៉ូដែល Plus size ឬ Curve Model ។
Ann បានទាក់ទងទីភ្នាក់ងារ និងបានចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃដោយខ្លួននាងផ្ទាល់។ Ann បានចូលរួមក្នុងការប្រកួតដោយលេីកយកពីការតស៊ូមតិអំពី “សម្រស់និងទំហំពិត – Real Size Beauty ” នាងមានមោទនភាពចំពោះរាងកាយរបស់នាង ហេីយនាងនិងតំណាងឱ្យការបំបែកស្តង់ដារសម្រស់ “ Beauty Standard “ដែលសង្គមបានកំណត់ ។
ការប្រកួតបរវកញ្ញាកម្ពុជាកំពុងតែមានការគាំទ្រ ពីអ្នកស្រលាញ់វិស័យបង្ហាញម៉ូដ និងអ្នកដែលចូលចិតការប្រកួតប្រជែងសម្រស់ ជាពិសេសបានធ្វើឲ្យវិស័យបង្ហាញម៉ូដមួយនេះនៅតែមានការរីកចម្រើនឡើង ទោះបីជាក្នុងអំឡុងវិបត្តិកូវីដ១៩ក៏ដោយ។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងសម្រស់មួយនេះ កំពុងតែមានការស៊ែរ Like ដើម្បីឈ្នះការបោះឆ្នោតយកកញ្ញាឯកប្រជាប្រិយតាមរយៈបណ្តាញសង្គមផងដែរ។ មិនដឹងថាឆ្នាំនេះស្រីស្អាត រូបណាជាប់លេខ១ ពាកមកុដ និងក្លាហានជាងគេ។