ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមុនមានមនុស្សរងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនក្នុងបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-4456 ធ្វេីដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLAND. ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ- 1507ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខសំណាងមិនមានមនុស្សរងរបួស។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕