មានរឿងរ៉ាវមួយចំនួន ដែលបានទម្លាយចេញពី កញ្ញាឯកលំដាប់រងទៅ១ អុិន លក្ខិណាជុំវិញ ភាពជោគជ័យ ដែលបានមកពីការជម្នះ មិនធម្មតាទាំងអារម្មណ៍ផ្លូវចិត្តកំពុងប៉ះខ្លាំង។ នាងទម្លាយចេញរឿងសំខាន់ ដោយដឹងហើយអាណិត ដោយសារតែ ពេលនេះលោកឪពុកនាង មិនបានរស់នៅនោះទេ បានចែកឋាន៣ខែមកហើយ ធ្វើអោយម្ចាស់ជ័យលាភីរូបនេះទ្រហោយំពេលរំលឹកឡើង។
អុិន លក្ខិណា កំពុងសិក្សាថ្នាក់ទី១២ ជាអ្នករស់នៅរាជធានីភ្នំពេញ មានបងប្អូន៣នាក់។ នាងជាអ្នកតំណាងខេត្តកំពង់ចាម សម្រាប់ការប្រកួតបវរកញ្ញាលើកនេះ។ អុិន លក្ខិណា មានប្រវត្តិធ្លាប់ចូលរួមព្រឹត្តិការណ៍បវរកញ្ញាកម្មវិធីមុនៗ កន្លងមកគ្រាន់តែគេមិនសូវចាប់អារម្មណ៍។ ព្រោះតែការម៉ាក់ងាយពណ៌សម្បុរនាងខំរើ បម្រះហើយ រមែងមិនបោះបង់ចោល ទិសដៅប្រឡងក្នុងវិស័យបវរកញ្ញា ប្រឆាំងការដិះដៀល មើលស្រាលនាងរបស់ មនុស្សមួយចំនួនអោយភ្លឺភ្នែកវិញម្តង។
អុិន លក្ខិណា បាននិយាយទាំងអួលដើមក ថានាងសោកស្តាយដែលឪពុក លារហូតមិនវិលវិញ ចោលនាង៣ខែមកហើយ។ លោកឪពុកផ្តាំមុនចាកឋានថា អោយតស៊ូ បើស្រឡាញ់ខាងវិស័យបវរកញ្ញា ងើបឈតតាំង។ពេលនេះធ្វើបានតែបែរជាបាត់គាត់ ហើយរំពឹងថា ដួងព្រលឹងគាត់បានដល់ហើយជូនពរកូនផងចុះ។ ការប្រឡងនេះ មិនដឹងថាខ្លួនបានជាប់ទេ គ្រាន់តែដឹងថាត្រូវខំតាមវិញ្ញាសា ហើយក៍ខាតពេលវេលារៀន ។ប៉ុន្តែជាសំណាងដែល នាងបានជាប់ជ័យលាភី ព្រោះការប្រឡងនេះលំបាកណាស់សុទ្ឋតែអ្នកពូកែ។អុិន លក្ខិណា ក៍ជាប់បានពានលេខ១ ឈុតហែលទឹកស្រស់ស្អាត។ នាងក៍ក្លាយជាបេក្ខភាពតំណាងអោយ កម្ពុជា ទៅប្រឡង កម្មវិធីអន្តរជាតិ Miss Supranational 2022 យោងលើទេពកោសល្យ ដែលនាងមាន។