នៅរសៀលថ្ងៃទី ១ ខែតុលា ឆ្នំា២០២១ បានតាមប្រមាញ់រថយន្តតូយូតា ១ គ្រឿង ឃើញដឹកឡាំងផ្លែឈើ សង្ស័យល្មើសច្បាប់ ពេលឃើញកម្លាំងតម្រួត គេបានបើកគេចដល់ស្រុកអារញ្ញប្រាថេត ទើបរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលថ្ម ជាប់នៅទីនោះតែម្តង ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ រថយន្តនេះមានដឹកឡាំងជ័រដាក់ផ្លែឈើចំនួន ១៥ ឡាំង នៅពីលើ ដោយឡែកនៅខាងក្រោម មានឡាំងចំនួន ៤ ឡាំង ដែលក្នុងនោះមានសត្វស្វាក្រេះចំនួន ៤៥ ក្បាល នៅរស់ ៤៤ ក្បាល និងងាប់ ១ ក្បាល ដែលគេច្រកក្នុងថង់ស្បៃចងមាត់ រួចទើបច្រកក្នុងឡាំងជ័រនោះ។
ដោយឡែកនៅក្នុងរថយន្តជនសង្ស័យបានបន្សល់នូវ កាបូបស្ពាយ១ កាត ATM របស់ធនាគារ អមស៊ីន ១ សន្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ វឌ្ឍនៈ សុភាព និងមានស្លាកលេខរថយន្ត ចំនួន២ សន្លឹក បន្ថែមទៀត។ក្រុមអភិរក្សបានបញ្ជាក់ថា សត្វស្វាទាំងអស់នេះ គឺមានអាយុចាប់ពី ២ ខែ ដល់ ១ ឆ្នាំគត់ ហើយភាគច្រើនគេយកមកពីខេត្ត ភីចិត្រ ដែលក្រុមឈ្មួញអាចនាំយកទៅលក់ក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាម្ហូបពិសេស ឬក៏អាចបញ្ជូនបន្តទៅកាន់ប្រទេសចិន។ កម្លាំងកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីយកមកសាកសួរតាមនីតិវិធី ចំណែកសត្វស្វាទាំងនេះ ត្រូវបានប្រគល់ទៅអោយក្រុមអភិរក្សនៅភ្នំ ហួកាន់ត្រង ក្នុងខេត្តប្រាជីនបុរី ដើម្បីព្រលែងអោយមានសេរីភាពឡើងវិញ៕