ភ្នំពេញ:តារាចម្រៀងជើងចាស់លោកសែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅម ន្ទីពេទ្យលោកសង្ឃដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ។ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញក្តីព្រួយបារម្ភគ្រប់គ្នា។
បើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានបង្ហោះមុននេះបន្តិចថាអាណិតណាស់អតីតតារាចម្រៀងជើងចា ស់លោក សែម សង្វាត មានជំងឺកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយលោកបាននិយាយថាខ្ញុំបាទសែម សង្វាតជាសិល្បៈករផ្នែកចម្រៀងជើងចា ស់កំពុងតែព្យាបាលក្នុងបន្ទប់ICUក្នុងមន្ទីរពេទ្យលោកសង្ឃ។
លោកបន្តទៀតថាដោយសារតែស្ថានភាពជំងឺរបស់ ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗត្រូវប្រើថ្នាំច្រើនដោយខ្ញុំបា ទពុំមា នថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល!។ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បរសធម៌ទាំងអស់ដែលចូលចិ ត្តអាណិតស្រលាញ់ខ្ញុំបាទមេត្តាជួយដល់ខ្ញុំបាទផង។ប្រភពបន្ថែមថាការចូលរួមចំណែករបស់បងប្អូនគឺដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារនិង បានបន្តការច្រៀ ងបំពេអារម្មណ៍ជូនដល់មហាជនក្នុងស្រុកនិងក្រៅស្រុក។តាមរយ:នេះមានទស្សនិ កជនជាច្រើនបានសម្តែងការព្រួយបារម្ភនិងជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕