យោងតាម facebookមួយបានសរសេររៀបរាប់ថាជាការពិតណាស់ការជ្រើសរើសយកចំណីអាហារ មកបរិភោគគឺជារឿងចាំបាច់សម្រាប់សុខភាពខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារទាំងមូល ពោលគឺប្រសិនបើយើងពុំបានដឹងពីប្រភពរបស់វាច្បាស់លាស់ និង ពុំបានសម្អាតឱ្យបានស្អាតល្អនោះទេ វាអាចបណ្ដាលឱ្យអ្នកទទួលទាន ប្រឈ មនឹងជំងឺផ្សេងៗ ក៏ដូចជាបង្ករឱ្យមានអាការពុ លភ្លាមៗផងដែរ។ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ តាមរយៈការបញ្ជាក់ពីគ្រូពេទ្យមួយរូប ឈ្មោះ វេជ្ជ ហ៊ាង រតនា បានឱ្យបានដឹងថា ក្នុងរយៈពេល ២ ថ្ងៃនេះ នៅម្តុំផ្សារសំណង់ ១២ មានអ្នកពុ លក្រសាំង ចំនួន ៣ គ្រួសារ ដែលសរុបជិត ១០ នាក់ បានមកទទួលការសម្រាកព្យាបាលនៅកន្លែងរបស់លោក ដែលមានទីតាំងនៅក្នុងតំបន់ផ្សារសំណង់១២។
វេជ្ជបណ្ឌិតខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះអាការរបស់អ្នកពុលទាំងនោះ គឺបានធ្វើទុក្ខជាខ្លាំង ដែលបណ្ដាលឱ្យចុ កពោះខ្លាំង រមួ លប្រ កាច់ប្រកិន និង មានអ្នកសន្ល ប់ផងដែរ។ ដូច្នេះហើយ ទើបវេជ្ជបណ្ឌិតរូបនេះ ចែករំលែកឱ្យអ្នកទិញម្ហូប នៅផ្សារសំណង់ ១២ មានការប្រុងប្រយ័ត្នចំពោះផ្លែក្រសាំងនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានសង្កេតឃើញថា អាហារដែលពុ លញឹកញាប់ជាងគេ គឺមានដូចជា ក្រសាំង នំបញ្ចុក ក្តាម អាហារផ្អាប់ និង សុរា ជាដើម៕