ភ្នំពេញ:ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងឲ្យដឹងថាវត្ថុបុរាណខ្មែរចំនួនជា ង១០០រូបធ្វើអំពីថ្មនិងសំរឹទ្ធនឹងត្រូវបញ្ជូនមកកម្ពុ ជាវិញជាបន្តបន្ទាប់។
ក្រសួងលើកឡើងថាការបញ្ជូនវត្ថុបុរាណខ្មែរដែលបាត់បង់ត្រឡប់មកកម្ពុជាវិញនេះគឺបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជានិង គ្រួសារលោក ឌួគ្លាស ឡាចហ្វត ស្តីពី ការ បញ្ជូន ត្រឡប់ មក វិញ នៃ សម្បត្តិ វប្បធម៌ ខ្មែរដូចដែ លក្រសួងបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃ ទី២៩ខែមករាឆ្នាំ២០២១។
សេចក្តីប្រកាសបានបញ្ជាក់ថាក្នុងដំណាក់កាលដំ បូងនេះវត្ថុបុរាណដែលជារតន:វត្ថុដ៏ល្អឯកចំនួន៥ រូបក្នុងនោះមាន, បដិមាថ្មព្រះសិវស្កន្ទ(ព្រះឥសូរនិ ងព្រះស្កន្ទ)មកពីប្រាសាទកោះកេ ,បដិមាថ្មព្រះអ ឌ្ឍនារីស្វរ:(ព្រះឥសូរនិងនាងឧមា)និងកន្សៃទូកសំ រឹទ្ធ នឹងត្រូវបញ្ចូនមកពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជានៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១។រូបចម្លាក់ទាំង៥រូបនេះនឹងយកទៅរក្សាទុកនៅសារ មន្ទីរជាតិភ្នំពេញដើម្បីឲ្យក្រុមជំនាញពិនិត្យវាយត ម្លៃ សំអាត ជួសជុលនិងដំឡើងជើងទម្រចាំបាច់នា នាសម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនៅពេលវេលាណាមួយសមស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕