នៅថ្ងៃទី២៥ ខែកញ្ញានេះ មូលនិធិព្រីនស៍ ជាផ្នែកសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប បានឆ្លើយតបនឹងសំណើសុំជំនួយពីរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ។ មូលនិធិព្រីនស៍ ពិតជាមានកិត្តិយសក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងតំបន់ បុគ្គលិកថែទាំសុខភាពស្រុក និងបុគ្គលិកជួរមុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ។
ពិធីបរិច្ចាគតូចមួយក្រោមអធិបតីភាព លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងតំណាងមកពីមូលនិធិព្រីនស៍ដែលបានប្រគល់ជូននូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) ចំនួន៥,០០០ ឈុត ឧបករណ៍ធ្វើតេស្តរហ័សចំនួន ១,០០០ និងទឹកអាល់កុលលាងដៃចំនួន ៤,៥០០លីត្រ។
សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិព្រីនស៍ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Prince Foundation Facebook Page (https://www.facebook.com/princefoundationkh)សម្រាប់ព័ត៌មានអំពីព្រីនស៍ (https://www.facebook.com/princefoundationkh) ហូលឌីង គ្រុប សូមចូលទៅកាន់គេហទំព័រ www.princeholdinggroup.com (http://www.princeholdinggroup.com/).
សម្រាប់ការសាកសួរសូមទាក់ទង៖កញ្ញា Seangheng Lim .Tel: 069 773 961 . Email: seangheng@twowaypr.com