តារាសម្តែងឯក សុវណ្ណារត្ន័ បានសម្ងំខ្លួនពួន អាត្មារកសុីបើកសាឡនខ្លួនឯងផង និងលក់ផ្តាច់មុខផលិតផល សម្រកទម្ងន់ មកពីអាមេរិកដែលមានគុណភាព។ ចុងក្រោយនេះឃើញថា សម្រស់និងរូបរាង នាងមានសភាពប្រែប្រួលទើបចេញមុខ ណែនាំអោយសុភាពស្ត្រី ទាំងឡាយបានស្គាល់ ហើយអស់បារម្មណ៍រឿងធាត់។ឯក សុវណ្ណារត្ន័ បានងាកមករកសុីស្ទើរតែភ្លេចការងារសិល្បៈ ដោយសារយល់ថាសិល្បៈមិនថិតថេរ និងមានតារារីកច្រើន។ បែបនេះហើយទើបនាងទៅពង្រឹងសមត្ថភាព ខ្លួនឯងអោយល្អឈជើងលើ មុខរបរអាជីពថ្មី បើកហាងសាឡន និងលក់គ្រឿងសំអាងព្រមទាំងផលិតផលផ្សេងៗ ដើម្បីជីវភាព។ យ៉ាងណាឯក សុវណ្ណារត្ន័ មានមោទនភាពដែលការងារ រកសុីបោះជំហានទៅ មុខមានការគាំទ្រ។
សុវណ្ណារត្ន័លើកឡើងថា « នាងចេញរាងស្អាតបែបនេះ ដោយសារប្រើផលិតផលមួយជាប្រេនផ្ទាល់ខ្លួនមកពីអាមេរិកឈ្មោះថា DRSL។ ប្រេននេះល្អ នាងសាកល្បងប្រើមើលឃើញថាល្អ ខ្លួនធ្លាប់តែធាត់ក៍ ប្រែមកស្គម។ ផលិតផលនេះជួយស្បែកភ្លឺថ្លា ក្មេងជាងវិញបងប្អូននារីៗ គួរតែសាកល្បងប្រើឃើញថាល្អ កុំព្រួយ។ នាងថាឥឡូវក្នុងខ្លួនមានតែគិត រឿងរបររកសុី។បើអោយគិតលើសិល្បៈទាំងស្រុងដូចជាមិនទាន់ចង់គិតគូរឡើយ។ ចាំមើលពេលវេលាថា នៅប្រឡូកបន្តឬក៍បិទទំព័រទាំងស្រុង»៕