ភ្នំពេញ ៖បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរូបគាត់ជិះម៉ូតូអកស្សឺជង្ហុកចាប់ហ្វ្រ័ងត្រូវរថយន្តមកពីក្រោយបុក កាលពីវេលាម៉ោ៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងត្បូងស្ពានដែក ចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2CF 1146 ធ្វេីដំណេីរតាមបណ្តោយផ្លូវេខ២១៧ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុដោយសារតែមានជង្ហុកទេីបចាប់ហ្វ្រ័ងបង្ខំភ្លាមនោះស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD 3100 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរមកពីក្រោយជ្រុលបុកបណ្តាលឱ្យម្ចាស់ម៉ូតូរបួសបាក់ជេីងខាងឆ្វេងចំណែកម៉ូតូនិងរថយន្តរងការខូចខាតបន្តិចបន្តួច។ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕