អ្នកនាងឆ័យលី ដាឡែន តារាយេរៗ បានបង្ហាញអោយគេ ឯងចាប់អារម្មណ៍ នៅពេលដែល អ្នកនាង ស្រាប់តែងាកមាន មុខមាត់យ៉ាងពេញ ជំហរ ក្នុងហាងលក់គ្រឿងសមុទ្រចំ កណ្តាលក្រុងបែបរំភើយ។ រូបភាពនោះ បានធ្វើអោយគេ យល់ខ្លះហើយថា អ្នកនាងស្ងាត់ៗបើកហាង អយស្ទ័រ។ យ៉ាងណា សាមីខ្លួន បានបញ្ជាក់កុំអោយ មានការងឿងឆ្ងល់តទៅ។
មើលទៅលើការឌីហ្សាញ របស់ហាង អយស្ទ័រហៅស៍ សាខា វត្តបុទុម ហាក់មានការ ទាក់ទាញ ទាន់សម័យ រំលេចពណ៌លឿង ស្រស់គួរជាទីមនោរម្យ។ ចំណែកឯបរិយាកាសធំទូលាយហើយ ភ្ញៀវឃើញមាន ការគាំទ្រមិនអន់នោះទេ ព្រោះជាទីប្រជុំជន ចំកន្លែង ដើរកម្សាន្តតែម្តង។ម្ល៉ោះ ហើយសុខៗ ឃើញមានវត្តមាន ដាឡែនចូលរួម រាល់ថ្ងៃ ទើបមានការដាក់ភាពសង្ស័យថា តារាចម្រៀងម្នាក់នេះជាថៅកែហាង ជាក់ជាមិនខាន។
តបការយល់ឃើញនេះ ឆ័យលី ដាឡែន បានអោយដឹងថា នាងចូលចិត្តមុខរបរមួយនេះ ហើយស្រឡាញ់តាំងពីដើមមក។ ហាងអយស្ទ័រហៅស៍ វត្តបុទុមនេះ មិនមែនជារបស់នាងនោះទេ។ ការណ៍ពិតជារបស់ អ្នកជិតដិតបំផុតដែលជាប់ខ្សែបងប្អូននាង ដោយនាងរមែងជួយចុះមកមើល ការងារខ្លះដើម្បីអោយស្រាលខ្លួន។ ហាងលើនេះ មានសាខាមួយទៀតនៅ ព្រែកលាភ បើកបានច្រើនខែមកហើយ។ អ្វីដែលគេភ្ញាក់ផ្អើល ទោះជារលកកូវីដ១៩ វាយបកបែបណា ក៍ហាងអយស្ទ័រហៅស៍ មួយនេះ នៅតែអាចឈ ត្រដែតនៅលើទីផ្សារ យ៉ាងរឹងមាំ និងមានការគាំទ្រពី អតិថិជន បន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ តាមប្រភពអ្នកជិតដិតលើកឡើងថា អយស្ទ័រហៅស៍ វត្តបុទុមនោះ ដាឡែន មានភាគហ៊ុនដែរតែតិចពេកទើបនាងមិនចង់ និយាយ។ពេលសួរដល់ចំនុចរឿងភាគហ៊ុន ដាឡែននៅតែ បដិសេធថា មិនមានទេ។ ដាឡែន បានស្នើដល់មហាជន ឬអតិថិជនទាំងថ្មីចាស់ ចង់ពិសារអាហារបែបគ្រឿងសមុទ្រ អាចមករកទីតាំង វត្តបុទុមងាយស្រួល រកណាស់ ហើយស្រស់ៗគួរអោយចង់ញាំ។