ភ្នំពេញ:ដោយមើលឃើញពីការអាណិតអាសូរនិងដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ដល់លោកតាស៊ីក្លូចំនួន៤០នាក់នោះម្ចាស់ហាង NANAបានចែកអំណោយនិងថវិការមួយចំនួនដល់ពួកគាត់ក្នុងដំណាក់កាលកូវីដ-១៩នេះ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ NaNa Nunanit បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយលើកឡើងថាធ្លាប់មិនហ៊ានញ៉ាំអាហារថ្លៃៗទាំងលុយពេញដៃព្រោះទុក្ខជួយមនុស្សគ្រប់គ្នាដែលលំបាក។ធ្លាប់មិ នហ៊ានទិញរបស់ល្អប្រេីសម្រាប់ខ្លួនឯងព្រោះមិនអាចសោយសុខតែម្នាក់ឯងបាន ។
ម្ចាស់ហ្វេសប៊ុកNaNa Nunanitដដែលបានបន្តថាធ្លាប់ពិបាកចិត្តយំរហូតដល់ឈឺព្រោះអាណិតម នុស្សគ្រប់គ្នាដែលលំបាកតែបេីយេីងបានឆ្លងកាត់ការលៈបង់ទាំងនោះគឺយេីងពិតជាមានក្តីសុខក្នុងការលះបង់ដេីម្បីមនុស្សគ្រប់គ្នាត្បិតវាពិបាកតែយេីងនឹងទទួលបានអារម្មណ៍ពិសេសមួយដែលពិបាកនឹងពណ៌នា ប្រសិនបេីអ្នកមានបេះដូងដូចគ្នាទេីបយល់បាន។
សូមជម្រាបថាសម្រាកអំណោយដែលលោកតាស៊ី ក្លូទាំង៤០នាក់ទទួលបានរួមមាន, ថវិកាចំនួន៧ម៉ឺ នរៀល ,អង្ករម្នាក់៥គីឡូក្រាម ,ទឹកសុទ្អ១កេស,ស្លាដក់១,ម៉ាស់១ប្រអប់,អាកុលសម្លាប់មេរោគ១ដប, ជែលលាងដៃ១ដប,របាំងមុខ១សន្លឹក,មី១កញ្ចប់,នំកោរធំ១ប្រអប,នំកោរស្នូលសណ្តែក១កញ្ចប់និងបាញហយ១កញ្ចប់៕