ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខិតជិតចូលមកដល់ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញនៅតាមបណ្ដាទីផ្សារនៅទូទាំងប្រទេស ក្នុងគោលបំណងការពារផលប្រយោជន៍ សុខភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារមួយចំនួនស្ថិតក្នុងខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី ដោយបានរកឃើញនិងដកហូតទំនិញចំនួន ២១០ គីឡូក្រាមដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់យកមករក្សាទុកដើម្បីធ្វើការកំទេចចោល។ ក្នុងចំណោមទំនិញដែលត្រូវបានដកហូត ភាគច្រើនគឺគ្រឿងឧបភោគបរិភោគ ដែលមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់៕