ភ្នំពេញ៖កាលពីថ្មីៗកន្លែងទៅអ្នកគាំទ្រនិងប្រើប្រា ស់បណ្តាញសង្គមភ្ញាក់ផ្អើលបន្ទាប់ពីឮថាកូនប្រុសលោក យឿន ពិ សី ដែលទើបតែសម្រាលចេញពីផ្ទៃម្តាយមិនទាន់បានប៉ុន្មានខែផងត្រូវប្រឈមការ វះកាត់ព្យាបាលភ្នែកឡើងបាយ។
តួយ៉ាងនៅលើទំព័រហ្វេសប៊ុករបស់ យឿន ពិសី ដែ លជាឪពុកក៏បានរៀបរាប់ថា«សង្ឃឹមថាការវះកាត់ព្យាបាលភ្នែកកូនសម្លាញ់នឹងទទួលបានជោគជ័យរហូតតទៅណាកូនសម្លាញ់(យឿន វីរៈបុត្រ)» ។តា មរយ:ដំណឹងនេះបានធ្វើឲ្យមហាជនព្រួយបារម្ភនិ ងជួនពរគ្រប់គ្នា។ដោយឡែកក្រោយពេលការបង្ហោះនោះដែរក៏ស្រាប់ តែលោក យឿន ពិសី បានបញ្ជាក់មកថាការវះកាត់ភ្នែកកូនប្រុសសំណព្វចិត្តរបស់ខ្លួនត្រូវបានលើក ពេលវិញហើយគឺកំណត់ទៅខែក្រោយវិញ។ចំពោះ
មូលហេតុត្រូវបាន ពិសី លើកឡើងថាដោយសារកូ នប្រុសលោកនៅខ្ចីខែពេក។
ពិសី និយាយទៀតថារហូតមកទល់ពេលកូនទើបសម្រាលបានប្រមាណ២ខែដូច្នេះមិនទាន់គ្រប់គីឡូដែលត្រូវវះកាត់ឡើយ។លោកថាការវះកាត់ត្រូវប្រើថ្នាំសណ្តុំ(ថ្នាំសន្លប់)ប៉ុន្តែកូនប្រុសខ្លួនមិនទាន់អាចគ្រប់គីឡូដែលប្រើថ្នាំនេះបានទេ។តារាចម្រៀងយឿន ពិសីបានបន្ថែមថាក្នុងនាមលោ កជាឪពុកពិតជាមានក្តីព្រួយបារម្ភខ្លាំងចំពោះសុខ ភាពកូនដោយហេតុថាណាមួយក្លាចហួសពេលព្រោះភ្នែកទាំងសងខាងរបស់កូនគឺមានសភាពឡើ ងបាយតែបន្ទាប់ពីពិគ្រោះជាមួយគ្រូពេទ្យជំនាញទើបធ្វើឲ្យមានការរំសាយចិត្តខ្លះ៕