• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, May 11, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារសង្គ្រោះជូនកម្លាំងសង្គ្រោះ និងរំលឹកឱ្យតម្កល់ស្មារតីជួយជនរងគ្រោះជាធំ

by Pich News
17/09/2021
in ព័ត៌មានជាតិ, សន្តិសុខសង្គម
0
ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារសង្គ្រោះជូនកម្លាំងសង្គ្រោះ និងរំលឹកឱ្យតម្កល់ស្មារតីជួយជនរងគ្រោះជាធំ
47
SHARES
226
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ លោកបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់យោធភូមិភាគពិសេស នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថាផលប៉ះពាល់ និងខូចខាត ដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ដែលបានកើតឡើងក្នុងរយៈពេល៨ខែដើមឆ្នាំមកនេះ ធ្វើឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ៨៣៧ខ្នងផ្ទះ, បណ្តាលឱ្យរបួសចំនួន ៦៧នាក់ និងស្លាប់ចំនួន ៥នាក់។ រន្ទះបាញ់កើតឡើងចំនួន ៨៥លើក សម្លាប់មនុស្សចំនួន ៦៧នាក់, របួសចំនួន ៤២នាក់ និងស្លាប់សត្វពាហនៈចំនួន ៤០ក្បាល។ ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត សហការជាមួយកាកកបាកក្រហមកម្ពុជា ក្រុមការងារថ្នាក់ជាតិ អង្គការ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះជួយស្តាជីវភាពប្រជាពលរដ្ឋឡើងវិញបានទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែជួបនូវគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជាក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗកើតចេញពីសកម្មភាពរបស់មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាចកើតមាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញ និងក្រើនរំលឹកសិក្ខាកាមជាអ្នកសង្គ្រោះទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកសង្គ្រោះ គឺត្រូវតែពុះពារអត់ធ្មត់ជម្នះការលំបាកទាំងឡាយ ដើម្បីសម្រេចប្រតិបត្តិការ គឺជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ ដោយត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងនាយទាហាន ពលទាហាន និងក្នុងនាមមេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់ ឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋដែលជួបការលំបាកជាបន្តបន្ទាប់។
ជាក់ស្តែងពេលនេះនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវសំសម្ភារគ្រឿងបំពាក់មធ្យោបាយដល់កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយមានដូចជា៖ ទូក ១០គ្រឿង, ម៉ាស៊ីន ១០, ស្លាបចាក់១០, ម៉ាស៊ីនបូបទឹក ២០គ្រឿង, ទុយោទឹក ៤០ឈុត, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័ត ២០សម្រាប់, ខ្សែពួរប្រវែង ១,០០០ម៉ែត្រ, អាវពោង ២០០អាវ, ឯកសណ្ឋាន ៣៦០ឈុត, មួក ១២០, ពិល១០, ពិលសម្រាប់មួកសុវត្ថិភាព ៥កេះធំ, មួក គ.ជ.គ.ម.១២០, អាវយឺត១២០កំប្លេរ និងបាឡូដាក់សម្ភារៈ១២០ផងដែរ៕

Previous Post

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអះអាងពីវិបត្តិស្បៀងអាហារដែលបង្កើតឡើងដោយអ្នកផ្តាច់ការ

Next Post

កម្មវិធីរបស់ទីភ្នាក់ងារ USAID បានរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើ និងសត្វព្រៃនៅកម្ពុជា

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
207
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
205
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សន្តិសុខសង្គម

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

04/03/2025
210
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
205
ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង
សន្តិសុខសង្គម

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីមហាចេតិយតម្លៃ១៧០.០០០ដុល្លារសហរដ្ឋអាមេរិកនៅឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀង

26/02/2025
232
Next Post
កម្មវិធីរបស់ទីភ្នាក់ងារ USAID បានរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើ និងសត្វព្រៃនៅកម្ពុជា

កម្មវិធីរបស់ទីភ្នាក់ងារ USAID បានរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើ និងសត្វព្រៃនៅកម្ពុជា

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.