ភ្នំពេញ÷ម៉ូតូសណ្តោងរឺម៉កបើកចុះពីលើស្ពាន៧មករាក្នុងល្បឿនយ៉ាងលឿនជាន់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករថយន្តឡិចស៊ីសLX400បើកបត់បណ្តាលអោយរងការខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំតែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទីរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ស្ថិតតាមបណ្តោយផ្លូវ២៦៥កែងផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញរថយន្តម៉ាកឡិចស៊ីសLX400មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលភ្នំពេញ2BC-9565ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ក្នុងទិសដៅពីជើងទៅត្បូងខណៈពេលមកដល់ចំណុចកើតហេតុបានពាក់កណ្តាលផ្លូវស្របពេលនោះក៏មានម៉ូតូសណ្តោងរឺម៉កមួយគ្រឿងចុះពីលើស្ពាន៧មករាតាមបណ្តោយផ្លូវមហវិថីកម្ពជាក្រោមក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿងយ៉ាងលឿនជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុករះចំទ្វារក្រោយនិងទ្វារមុខរងការខូចខាតមួយចំហៀងផ្នែកខាងស្តាំយ៉ាដំណំតែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិម៉ូតូសណ្តោងរ៉ម៉កទាំង២គ្រឿងដាក់អែបចិញ្ចើមផ្លូវដើម្បីអោយគាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ។