ភ្នំពេញ:សិល្បការិនីល្ខោននិយាយលោកស្រី ញ៉ុញ សាណុំ តាមរយ:ខ្សែភាពយន្តរឿងផ្កាស្រពោនដ៏ល្បី ល្បាញកាលពីឆ្នាំ១៩៦៥បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺដុះសាច់កូនកណ្តុរ។នេះបើយោងតាមទំព័រហ្វេសប៊ុកក្រុមព្រះសូរិយាបង្ហោះ កាលពីថ្មីៗនេះ។
នៅលើទំព័រហ្វេសប៊ុក ក្រុមព្រះសូរិយា បានរៀបរា ប់ថាមហាទស្សនិកជនដែលមានអាយុជាង៦០ឆ្នាំប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់នូវវត្ថមានរប ស់សិល្បការិនីល្ខោននិយាយ ញ៉ុញ សាណុំតា មរ យ:ខ្សែភាពយន្តរឿងផ្កាស្រពោនដ៏ល្បីល្បាញកា លពីឆ្នាំ១៩៦៥ដោយកាលនោះលោកស្រីសម្តែងគឺតួឯក តួនាងវិធាវី ដែលមានលោកសាស្រ្តាចារ្យ ប៉ុ ល សំអឿន ជាអ្នកដឹកនាំរឿងក្រោយពីទទួលបានសិទ្ធិផលិតជាខ្សែភាពយន្តពីអ្នកនិពន្ធ នូ ហាច។
លោកស្រី ញ៉ុញ សាណុំ អតីតតួសម្តែងល្ខោននិ យាយនិងតួភាពយន្តមួយរូប សព្វថ្ងៃនេះមានអា យុ៨០ឆ្នាំហើយ។កាលពីដើមខែកញ្ញាឆ្នាំ២០២១ កន្លងទៅថ្មីៗលោកស្រីបានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅខណះដែលកន្លងមក លោកស្រីនៅមានសុខ ភាពល្អរឹងមាំនៅឡើយនោះ។
ក្រោយពីធ្លាក់ខ្លូនឈឺភ្លាម កូនៗរបស់លោកស្រី បានបញ្ជូនលោកស្រីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយក៏បានរកឃើញថា លោកស្រីមានដុះសាច់កូនកណ្តុរ ហើយស្ថានក្នុងករណីធ្ងន់ធ្ងរទៀតផង។ នៅពេលនោះ លោកស្រីក៏សម្រេចចិត្តទទួលការព្យាបាលដោយបាញ់ថ្នាំគីមី។
ប្រភពបន្តទផតថាក្រោយពីបានធូរខ្លះៗហើយនោះនៅថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១លោកស្រីក៏ត្រឡប់ពីមន្ទីរពេទ្យមកសំរាកព្យាបាលនៅគេហដ្ឋានរបស់លោកស្រីនៅក្រុងបាត់ដំបងវិញ។នៅថ្ងៃទី០៩ខែក ញ្ញា ក្រុមព្រះសុរិយាបានចុះទៅសួរសុខទុក្ខលោក ស្រីផ្ទាល់នាគេហដ្ឋានរបស់លោកស្រីហើយក៏បាន ឃើញថាស្ថានភាពលោកស្រីមិនទាន់ល្អប្រសើរនៅ ឡើយទេដោយពេលនេះលោកស្រីពុំទាន់អាចក្រោ កដើរឬនិយាយបានឡើយហើយការចងចាំក៏ភ្លេច ភ្លាំងច្រើន។
សូមបញ្ជាក់ផងដែរថាលោកស្រី ញ៉ុញ សាណុំ គឺ ជាសិល្បការិនីផ្នែកល្ខោននិយាយប្រចាំក្រុមល្ខោន ជាតិនៃប្រទេសកម្ពុជានិងជាតួសម្តែងក្នុងភាពយ ន្ត។តាមរយ:ខ្សែភាពយន្តរឿង ផ្កាស្រពោន បានធ្វើ អោយមហាទស្សនិកជនស្ងើចសរសើរពីការសម្តែងរបស់លោកស្រី ដែលប្រកបដោយមនោសញ្ចេតនា រស់រវើក គ្រប់ឈុតឆាក ទាំងសប្បាយ កំសត់ស្រក់ទឹកភ្នែក។ពិសេសឈុតចម្រៀងបទវិញ្ញាណវិធាវី ដែលលោកស្រីសម្តែងបានយ៉ាងសម រស់រវើក ច្រៀងផង យំផង និងក្អកធ្លាក់ឈាមផង។
លោកស្រីបានបម្រើសិល្បៈស្ទើរតែពេញមួយជីវិតតាំងពីទសវត្ស៦០រហូតដល់បច្ចុប្បន្ន។នៅក្រោយរបបខ្មែរក្រហមបញ្ចប់ទៅលោកស្រីក៏នៅបន្តបម្រើវិស័យសិល្បៈនេះដោយបានបង្ហាត់សិស្សជាច្រើននៅសកលវិទ្យាល័យភូមិន្ទវិចិត្រក៏ដូចជានៅតាមបណ្តាខេត្តនានាហើយនៅទសវត្ស៩០លោកស្រីបានទទួលតួនាទីជាប្រធាននាយកដ្ឋានសិល្បៈប្រ ចាំខេត្តបាត់ដំបង រហូតដល់លោកស្រីចូលនិវត្ត ន៍
ភ្នំពេញ:សិល្បការិនីល្ខោននិយាយលោកស្រី ញ៉ុញ សាណុំ តាមរយ:ខ្សែភាពយន្តរឿងផ្កាស្រពោនដ៏ល្បី ល្បាញកាលពីឆ្នាំ១៩៦៥បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺដុះសាច់កូនកណ្តុរ។នេះបើយោងតាមទំព័រហ្វេសប៊ុកក្រុមព្រះសូរិយាបង្ហោះ កាលពីថ្មីៗនេះ។
នៅលើទំព័រហ្វេសប៊ុក ក្រុមព្រះសូរិយា បានរៀបរា ប់ថាមហាទស្សនិកជនដែលមានអាយុជាង៦០ឆ្នាំប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់នូវវត្ថមានរប ស់សិល្បការិនីល្ខោននិយាយ ញ៉ុញ សាណុំតា មរ យ:ខ្សែភាពយន្តរឿងផ្កាស្រពោនដ៏ល្បីល្បាញកា លពីឆ្នាំ១៩៦៥ដោយកាលនោះលោកស្រីសម្តែងគឺតួឯក តួនាងវិធាវី ដែលមានលោកសាស្រ្តាចារ្យ ប៉ុ ល សំអឿន ជាអ្នកដឹកនាំរឿងក្រោយពីទទួលបានសិទ្ធិផលិតជាខ្សែភាពយន្តពីអ្នកនិពន្ធ នូ ហាច។
លោកស្រី ញ៉ុញ សាណុំ អតីតតួសម្តែងល្ខោននិ យាយនិងតួភាពយន្តមួយរូប សព្វថ្ងៃនេះមានអា យុ៨០ឆ្នាំហើយ។កាលពីដើមខែកញ្ញាឆ្នាំ២០២១ កន្លងទៅថ្មីៗលោកស្រីបានធ្លាក់ខ្លួនឈឺជាទម្ងន់ នៅខណះដែលកន្លងមក លោកស្រីនៅមានសុខ ភាពល្អរឹងមាំនៅឡើយនោះ។
ក្រោយពីធ្លាក់ខ្លូនឈឺភ្លាម កូនៗរបស់លោកស្រី បានបញ្ជូនលោកស្រីទៅទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយក៏បានរកឃើញថា លោកស្រីមានដុះសាច់កូនកណ្តុរ ហើយស្ថានក្នុងករណីធ្ងន់ធ្ងរទៀតផង។ នៅពេលនោះ លោកស្រីក៏សម្រេចចិត្តទទួលការព្យាបាលដោយបាញ់ថ្នាំគីមី។
ប្រភពបន្តទផតថាក្រោយពីបានធូរខ្លះៗហើយនោះនៅថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១លោកស្រីក៏ត្រឡប់ពីមន្ទីរពេទ្យមកសំរាកព្យាបាលនៅគេហដ្ឋានរបស់លោកស្រីនៅក្រុងបាត់ដំបងវិញ។នៅថ្ងៃទី០៩ខែក ញ្ញា ក្រុមព្រះសុរិយាបានចុះទៅសួរសុខទុក្ខលោក ស្រីផ្ទាល់នាគេហដ្ឋានរបស់លោកស្រីហើយក៏បាន ឃើញថាស្ថានភាពលោកស្រីមិនទាន់ល្អប្រសើរនៅ ឡើយទេដោយពេលនេះលោកស្រីពុំទាន់អាចក្រោ កដើរឬនិយាយបានឡើយហើយការចងចាំក៏ភ្លេច ភ្លាំងច្រើន។
សូមបញ្ជាក់ផងដែរថាលោកស្រី ញ៉ុញ សាណុំ គឺ ជាសិល្បការិនីផ្នែកល្ខោននិយាយប្រចាំក្រុមល្ខោន ជាតិនៃប្រទេសកម្ពុជានិងជាតួសម្តែងក្នុងភាពយ ន្ត។តាមរយ:ខ្សែភាពយន្តរឿង ផ្កាស្រពោន បានធ្វើ អោយមហាទស្សនិកជនស្ងើចសរសើរពីការសម្តែងរបស់លោកស្រី ដែលប្រកបដោយមនោសញ្ចេតនា រស់រវើក គ្រប់ឈុតឆាក ទាំងសប្បាយ កំសត់ស្រក់ទឹកភ្នែក។ពិសេសឈុតចម្រៀងបទវិញ្ញាណវិធាវី ដែលលោកស្រីសម្តែងបានយ៉ាងសម រស់រវើក ច្រៀងផង យំផង និងក្អកធ្លាក់ឈាមផង។
លោកស្រីបានបម្រើសិល្បៈស្ទើរតែពេញមួយជីវិតតាំងពីទសវត្ស៦០រហូតដល់បច្ចុប្បន្ន។នៅក្រោយរបបខ្មែរក្រហមបញ្ចប់ទៅលោកស្រីក៏នៅបន្តបម្រើវិស័យសិល្បៈនេះដោយបានបង្ហាត់សិស្សជាច្រើននៅសកលវិទ្យាល័យភូមិន្ទវិចិត្រក៏ដូចជានៅតាមបណ្តាខេត្តនានាហើយនៅទសវត្ស៩០លោកស្រីបានទទួលតួនាទីជាប្រធាននាយកដ្ឋានសិល្បៈប្រ ចាំខេត្តបាត់ដំបង រហូតដល់លោកស្រីចូលនិវត្ត ន៍៕