ភ្នំពេញ:នាយកដ្ឋានសិល្ប:ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងនិងវិចិត្តសិល្ប:បានប្រកាសបើកវគ្គបណ្តុះបណ្តាលសម្តែងភាពយន្ត ការតែងនិពន្ធអត្ថបទភាពនិងដឹកនាំរឿង។
នៅក្នុងការប្រកាសរបស់នាយកដ្ឋានសិល្ប:ភាពយ ន្តនិងផ្សព្វផ្សាយវប្បធម៌បានបញ្ជាក់ថាវគ្គបណ្តុះប ណ្តាលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី០៨ខែតុលាដល់ ថ្ងៃទី១០ខែធ្នូឆ្នាំ២០២១។វគ្គបណ្តុះបណ្តាលនេះគឺនាយកដ្ឋានសិល្ប:ភាពយន្តនិងផ្សព្វផ្សាយវប្បធ៌បានសហការជាមួយក្រុមហ៊ុនComeTogether Films។
វគ្គបណ្តុះបណ្តាលនេះរួមមាន, ១.រៀបចំវគ្គបណ្តុះ បណ្តាលការតែងនិពន្ធអត្ថបទភាពយន្តនិងដឹកនាំរឿង។២.រៀបចំវគ្គបណ្តុះបណ្តាលសិល្បៈនៃការស ម្តែងភាពយន្ត។
ប្រភពបានបញ្ជាក់ថាសម្រាប់ការឈប់ទទួលពាក្យគឺនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ហើយប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះប ណ្តាលនេះអាចបំពេញពាក្យស្នើសុំបានភ្ជាប់ជូនឬ ចូលទៅកាន់គេហទំព័រ របស់នាយកដ្ឋានភាពយន្ត
និងផ្ញើលិខិតបញ្ជាក់គោលបំណង(Cover Lette r) និងរូបថត២សន្លឹក(បញ្ឈរមួយសន្លឹកបង្ហាញពេញរាងកាយ) ឮស្តីពីវគ្គបណ្តុះបណ្តាលសិល្បៈនៃការសម្តែងភាពយន្ត។
ប្រភពបានបន្ថែមទៀតថាសម្រាប់វគ្គបណ្តុះបណ្តា លសិល្បៈនៃការតែងនិពន្ធអត្ថបទភាពយន្តនិងដឹ កនាំរឿងសូមផ្ញើលិខិតបញ្ជាក់គោលបំណង(Cov er Letter) និងអត្ថបទរឿងដែលអ្នកសរសេរដោ យសង្ខេបមួយសន្លឹក៕