ច្រើនខែឆ្នាំមកហើយ ដែលម្តាយដ៍កម្សត់របស់ កញ្ញា ឌួង ហ្សូរីដា បានពុះពារព្យាបាលជំងឺ តាមដំណាក់កាល ដោយភាពអត់ធ្មត់បំផុត។ មិនមែនជារឿងងាយៗនោះទេ គ្រាន់តែស្តាប់ ដឹងពីស្ថានភាពជំងឺ ក៍ដឹងថា ត្រូវការពេលវេលា និង ទឹកប្រាក់សន្ឋឹកណាស់ ដើម្បីស្រោចស្រង់ អោយអ្នកម្តាយហ្សូរីដា ងើបឈមានកម្លាំងឡើងវិញ។ ម្ល៉ោះហើយទើបហ្សូរីដា និងប្អូនៗ បានព្យាយាមលះបង់ណាស់ មើលថែទាំងអ្នកមានគុណ ទោះហត់លំបាកក្នុងចិត្ត។
នេះជាបុណ្យកុសល មួយដែលហ្សូរីដា និងបងប្អូន តែងតែសាងកុសល តាមរយៈការធ្វើ មនុស្សធម៌សង្គម និងចែករំលែនទ្រព្យដល់អ្នកអត់ៗ កន្លងមក ដែលស្តែងមកវិញដូចពាក្យ«ធ្វើល្អព្រះជួយ»៕ ពិសេសមិនដែល ភ្លេចគុណ ព្រះរស់ តែងតែស្រឡាញ់គោរព អាណិត ហើយព្រួយបារម្មណ៍ចេះ ចំណាយពេលជូនព្យាបាល ទើបហ្សូរីដា រកសុីចម្រុងចម្រើន ត្រដែតត្រដឹម រីកអាជីពបន្តគ្នា។ ម្ល៉ោះហើយ នៅពេលដឹងថា អ្នកម្តាយស្បើយជំងឺពិត ប្រាកដ ទាំងនាង និងសាច់ញាតិ ពិតជារីករាយហើយ ក៍កក់ក្តៅមកវិញដែល អ្នកមានគុណ ត្រឡប់មកសុខសុវត្ថិភាពឡើងវិញ។
នៅលើបណ្តាញសង្គមហ្សូរីដា បានបង្ហោះឡើងថា «09-09-2021 : ថ្ងៃល្អរបស់លោកម៉ែ ជោគជ័យលើកទី៦ បញ្ចប់ដោយស្នាមញញឹម។ទោះបីហត់នឿយយ៉ាងណា កូនៗនៅតែខំប្រឹងតស៊ូដើម្បី រក្សាជីវឹតអ្នកម្តាយដ៍កំសត់ម្នាក់នេះអោយបានរស់នៅជាមួយពួកយើងរហូត»៕ ចំណែក អ្នកម្តាយ របស់តារាពូកែអត់ធ្មត់រូបនេះ បានសរសេរសារថា« ថ្ងៃនេះជា ថ្ងៃ9.9.2021 គឺជាថ្ងៃដែលទទួលបានកាបញ្ចប់ក្នុងកាចាក់ គីមីលើកទី 6 ដោយជោគជ័យចាស បញ្ចប់ការព្យាបាលរោងចាំធ្វើ ស៉ីធីស្កេននៅ ថ្ងទី28 ខាងមុខនេះចាស ។ នាងខ្ញុំសូមគោរពអរគុណដល់បងប្អូនហ្វេនក្នុង ហ្វេបុកទាំងអស់ ដែលតែងតែជូនពរ ផ្ដល់កំលាំងចិត្ត គ្រប់ពេលវលា ។ ទើបនាងខ្ញុំទទួល ការព្យាបាលដោយជោគជ័យ នឹងបញ្ចប់ការចាក់គីមី លើកទី 6 នេះដោយជោគជ័យចាសគឺបញ្ចប់កាព្យាបាលហើយចាស ហើយក៏សូមជូនពរ អ្នកទាំងអស់អោយជួបសេចក្ដីសុខ គ្រប់ក្រុមគ្រួារចាស។ សូមអរគុណកូន មុទិតា ជាអ្នចេញលុយព្យបាលទាំងស្រុងជូនអ្នកម៉ែ ។ សូមកូនជូនវាសាខ្ពស់ក្នុងការរកលុយ អោយសល់ច្រើនណាកូនណាកូនគឺជាកូនដែលដឹងគុណម្ដាយបំផុតមន ស្រយុតទេកូនុងរឿងជានិច្ចចាស 2 អរគុណស្រី។
នុច កូនមើលថែអ្នកម៉ែ បានយ៉ាងល្អបំផុតលះបង់ការសប្បាយមកមើលថែរម្ដាយ
អរគុណណាស់កូន ជូនពរកូនមានសំណាងល្អ រកស៉ីមានលុយសល់ច្រើនណាកូនណាចាស 3 អរគុណកូនស្រីនីត ស្រពៅនៅជួយមើលក្រុមហ៊ុនជាមួយបង
មើលករុសត្រូវគ្រប់បែបយ៉ាងជាមួយអ្នកបងធំចាស ជូនពរកូនពៅប្រថ្នាអ្វីបានសម្រេខចដូចសេចក្ដីប្រាថ្នាចាស រកស៉ីសល់លុយច្រើន អរគុណណាស់ចាស»៕