ភ្នំពេញ: រីឈែលហូម គឺជាហាងផ្គត់ផ្គងអាហារក្រៀមធម្មជាតិគុណភាពខ្ពស់និងអនាម័យដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនពិសេសមានអ្នកទិញសិទ្ធិយកទៅលក់ជាបន្តបន្ទាប់ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។
ជាការពិតណាស់ហាងអាហារក្រៀម រីឈែលហូម បានបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលកំពុងមា នឈ្មោះល្បីល្បាញនៅលើទីផ្សាកម្ពុជា។មិនតែប៉ុ ណ្ណោះអំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតខ ណ:ការទិញអាហារតាមប្រព័ន្ធអនឡាញកាន់តែពេញនិយម។
កញ្ញា ដាលីន ណា ដែលជាតំណាងចែកចាយសា ខាចោមចៅ១បានផ្តល់កិច្ចសម្ភាសន៍តាមរយ:សារ ព័ត៌មានPich Newsថាមូលហេតុដែលកញ្ញាស ម្រេចទិញសិទ្ធិ រីឈែលហូម មកចែកចាយបន្តគឺដោយសារមើលឃើញភាពជឿជាក់លើគុណភាពរបស់អាហារក្រៀមគ្រប់មុខនៅហាង រីឈែលហូម
ដែលកំពុងទទួលបានការគាំទ្រច្រើនពីអតិថិជន។
កញ្ញា ដាលីន ណា បន្តថាអ្វីដែលកាន់តែពិសេសនោះដោយមើលឃើញថាអំឡុងពេលបរិបទនៃជំងឺកូវីដ-១៩នេះមានតែម្ហូបអាហារក្រៀមនេះហើយ ដែលអាចបំពេញតាមតម្រូវការអតិថិជនគ្រប់ពេលនិងទីកន្លែង៕